រូបភាពផ្នែកខាងក្រោយរបស់គំរូស្មាតហ្វូន ដែលត្រូវបានគេចាត់ទុកថាជា iPhone
ជំនាន់ថ្មី បានឲ្យឃើញថាស្មាតហ្វូននេះ ប្រើប្រាស់អំពូល flash LED ពីរពណ៌ផ្សេង
គ្នា។

ជាកស្តែងអំពូល flash LED របស់ម៉ូដែលនេះ មួយមានពណ៌លឿង និងមួយទៀតមានពណ៌
ខៀវ។ តាម Gsmarena, កាលដែលបំពាក់អំពូល flash LED ពីរនេះ គឺដើម្បីអាប់ឌេតសមត្ថ
ភាព White Balance របស់ iPhone 5S នៅពេលថតរូប។

បច្ចុប្បន្ននៅមិនទាន់ដឹងពីរបៀបនៃការដំណើរការរបស់អំពូល flash LED ទាំងពីរនេះនៅឡើយ
ទេ។ មនុស្សមួយចំនួនបាននិយាយថា អំពូលទាំងពីរនឹងមានដំណើរការទន្ទឹមគ្នា ដើម្បីជួយឲ្យ
រូបភាពភ្លឺច្បាស់ និងបន្ថយនូវពណ៌លឿងៗតិចជាងមុន។ ក្នុងនោះដែរ មនុស្សមួយចំនួនទៀត
បាននិយាយថា វានឹងត្រូវបិទបើកដោះដូរគ្នា ក្នុងពេលថតរូប HDR។

តាមព័ត៌មានចចាមអារាមមុននេះបានឲ្យដឹងថា iPhone ជំនាន់ថ្មីនឹងមានចាប់ពី 6 ដល់ 8 ពណ៌ផ្សេង
គ្នា ដូចនឹង iPod Touch ដែរ។ ក្រៅពីនេះ ស្មាតហ្វូននឹងត្រូវបានបំពាក់នូវអេក្រង់ Retina+ ជាមួយ
បច្ចេកវិទ្យា IGZO ដែល Sharp ជាអ្នកផលិត។ តាមប្រភពមួយចំនួនពីតៃវ៉ាន់ បានសន្និដ្ឋាន iPhone
5S នឹងចាប់ផ្តើមផលិតចាប់ពីខែក្រោយ ដែលមានបរិមាណចាប់ពី 50.000 ដល់ 100.000 គ្រឿង
ដើម្បីឲ្យទាន់ពេលនៃការបង្ហាញខ្លួននៅត្រីមាសទី I/2013៕

ដោយ៖ សិលា
ប្រភព៖ VE