ថ្មីៗនេះ Willow Smith តារាចំរៀងវ័យក្មេង ១៣ ឆ្នាំ ដែលត្រូវជា កូនស្រីរបស់ Will Smith តារាសំដែង ដ៏ល្បីនិងត្រូវជា ប្អូនស្រីរបស់ Jaden Smith ផងនោះ បានធ្វើអោយ មានការភ្ញាក់ផ្អើល ជាខ្លាំង ជាមួយនិង រូបថតមួយ សន្លឹកដែលបាន ផុសឡើងក្នុងអ៊ីនធើណេត ។

Willow Smith បានរងការ រិះគន់ជាខ្លាំង ពីសំណាក់ ទស្សនិកជន បន្ទាប់ពីលេចចេញ រូបថតមួយ សន្លឹកដែល ថតជាមួយនិង បុរសវ័យ ២០ ឆ្នាំម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាតារាសំដែង ក្នុង រឿង Hannah Montana លោក Moises Arias ។ នៅក្នុងរូបនោះ គេឃើញ Willow ដេកលើភ្លៅរបស់ Moises ដែលគ្មានពាក់អាវ នៅលើគ្រែ ដែលយើងមើលទៅ ដូចជារូបភាព បែបសិចស៊ីអញ្ចឹង ។ តាមពិតទៅ ពេលដែលគេ ឃើញរូបនេះ ជាលើកដំបូង ទស្សនិកជន គិតថារូបនេះ ប្រហែលជា រូប សំរាប់ផ្សាយពាណិជ្ជកម្ម ម៉ូតសំលៀកបំពាក់ ឬទស្សនាវដ្ដី តែតាមពិត គឺមិនមែនសោះឡើយ ។

ទស្សនិកជន ជាច្រើនបាន និយាយថា បើទោះបីជា រូបនេះ មិនមានការ បញ្ចេញសាច់សិចស៊ី អ្វី មែនតែ វាបានបញ្ចេញ រូបភាពមួយ ដែលមើលទៅ ពិតជាមិនល្អឡើយ សំរាប់ Willow ដែលជា ក្មេងស្រីទើបតែ ១៣ ឆ្នាំនិង Moises ដែលមានអាយុ ២០ ឆ្នាំ ។ នៅពេលដែល ទាក់ទងទៅខាង ឱពុកម្តាយវិញលោក Will Smith និងអ្នកស្រី Jada Smith ដែលត្រូវជាឱពុក ម្តាយបាន និយាយថា គាត់គ្មានប្រតិកម្ម អវិជ្ជមានអ្វី នៅលើរូបនេះទេ ហើយគាត់គិតថា Willow មានភាពចេះដឹង និង ចាស់ទុំ ហើយថាអ្វី ដែលគួរធ្វើនិង អ្វីដែលគួរធ្វើនោះ ។ គ្រាន់តែលឺ សំដីនេះហើយ ទស្សនិកជន កាន់តែរិះគន់ គ្រួសារនេះ កាន់តែខ្លាំងឡើង ។ ឥលូវនេះ ទស្សនិកជន គិតយ៉ាងណាដែរ ចំពោះ រូបនេះ? តើវាសមស្រប ដែឬទេ? តើទស្សនិកជន គាំទ្រខាងគ្រួសារ Smith ឬទេ?

ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz