CamNews

រកឃើញ ផ្នូរបុរាណយក្ស ប្រទះឃើញ សាកសព បុព្វបុរស ដល់ទៅជាង ៥០

ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តី មកពី នាយកដ្ឋាន បុរាណវត្ថុ លោក Mohamed Ibrahim កាលពីថ្ងៃ ច័ន្ទម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា បណ្តាសាកសព សល់ពីសម័យបុរាណ ដែល ត្រូវបានគេតែងហៅថា Mummy នោះ ត្រូវបានអាជ្ញាធរ ប្រទះ និង ជីករកឃើញ ដល់ទៅ ៥០ នាក់ឯណោះ ដោយនៅក្នុងនោះ រួមមានតាំងពី សាកសព mummy ដែលជាទារកតូចថែមទៀត ផង ត្រូវបានគេជឿថា ពួកគេធ្លាប់មានវត្តមាន នៅសម័យរាជវង្ស Pharaonic សតវត្សទី ១៨ នេះ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អឹមអេសអ៊ិន ។

សេចក្តីរាយការណ៍ដដែលបញ្ជាក់អោយដឹងថា ករណីកម្រ រកឃើញ សាកសព បុព្វបុរសដ៏ច្រើន ក្នុងពេលតែមួយនេះ ត្រូវបានគេរកឃើញ នៅឯជ្រលង Valley of the Kings មានទីតាំងស្ថិតនៅ ក្រុងLuxor ប្រទេសអេហ្ស៊ីប ។ បន្ថែមពីលើនេះ ភ្នាក់ងារសារព័ត៌មាន MENA ក្រោយពីបានដក ស្រង់សម្តីលោក Ibrahim អោយដឹងថា គេបានរកឃើញ មឈូសឈើ ក៏ដូចជា ក្រណាត់រុំមុខនៅ ក្បែរសាកសពទាំងនេះ ខណៈបណ្តាសាកសព បុព្វបុរស ទាំងអស់នេះ បានមានវត្តមានរស់នៅ តាំងពីសម័យ New Kingdom បើគិតនៅក្នុងប្រទេសអេហ្ស៊ិប គឺស្ថិតនៅ យុគសម័យខ្សែរាជវង្ស បុរាណនាសតវត្ស ទី ១៨ ។

បើតាមការសិក្សា ជាជំហានដំបូង ស្តីអំពី ការរកឃើញលើកនេះ ត្រូវបានបញ្ជាក់អោយដឹងថា ក្នុងចំណោមបណ្តាសាកសព បុព្វបុរសទាំងអស់នេះ ក្នុងនោះ ក៏រួមមាន សាកសព ព្រះអង្គម្ចាស់ និងព្រះនាង ដូចគ្នាដែរ ក្រោយពីមានការវាយឆ្មក់ ចូលលុកលុយ តាំងពីយុគសម័យមុន។

គួរបញ្ជាក់ថា ករណីរកឃើញ ផ្នូរបុរាណយក្ស លើកនេះ រហូតដល់ថ្នាក់ រកឃើញ សាកសពបុព្វ បុរសដ៏ច្រើនលើសលប់លើកនេះ ត្រូវបានធ្វើឡើងដោយ ក្រុមអ្នកជំនាញ មកពីប្រទេសស្វីស មកពី សកលវិទ្យាល័យ University of Basel ដោយមានការសហការ​ ជាមួយនឹង មន្រ្តីប្រទេស អេហ្ស៊ីប ។

គួរបញ្ជាក់ថា វត្ថុបុរាណ គឺមានសារៈសំខាន់ជាទីបំផុត សម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ របស់ ប្រទេស​ អេហ្ស៊ីប ក៏ប៉ុន្តែ ដោយសារតែមាន ភាពចលាចល និង អស្ថេរភាព នយោបាយ ក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានញ៉ាំងអោយមានការបរាជ័យ ក្នុងការគាំពារ និង ធានាអោយ បានក្នុងការ រក្សាសុវត្ថិភាព បណ្តាទីកន្លែងបុរាណ ពីក្រុមចោរទាំងឡាយ ដែលចូលចិត្តលួច បណ្តាវត្តុបុរាណទាំងនោះ ពីសារមន្ទីរ ក៏ដូចជា វិហារ ជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឹមអេសអិន