CamNews

BREAKING NEWS: នាយករដ្ឋមន្រ្តី ប្រកាសផ្តល់ឈើដែលរឹបអូសបានទាំងអស់ ប្រគល់ជូនក្រសួងអប់រំដើម្បី យកប្រើ...

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសមុននេះបន្តិចថា ប្រកាសផ្តល់ឈើដែលរឹបអូសបានទាំងអស់ ជូនក្រសួងអប់រំដើម្បីយកទៅប្រើប្រាស់កសាងសាលារៀន និងអាគារផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន​ បានបញ្ជាក់ថា «ខ្ញុំសូមប្រកាសប្រគល់ឈើដែលរឹបអូសពីការកាប់ដោយខុសច្បាប់ទៅឲ្យក្រសួងអប់រំយុវជន និងកីឡាសម្រាប់សាងសង់សាលារៀន»។ បើតាមសម្តេចនាយករដ្ឋមន្រ្តី ឈើដែលកម្លាំងរបស់នាយឧត្តមសេនីយ៍ សៅ សុខា រឹបអូសបាននារយៈពេលប៉ុន្មានខែមានពី៣ទៅ៤ម៉ឺនម៉ែតគូប។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់មតិឲ្យយកឈើខ្លះដែលរឹបអូសបានពី៣ម៉ឺនទៅ៤ម៉ឺនម៉ែតគូបទៅធ្វើផ្ទះគ្រូ ដើម្បីដោះស្រាយភាពកង្វះគ្រូ​នៅតាមជនបទ ពីព្រោះភាពខ្វះខាតគ្រូនោះគឺបញ្ហាផ្ទះស្នាក់នៅនេះតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យតុលាការពន្លឿននីតិវិធី នៅពែលសំណុំរឿងពាក់ព័ន្ធឈើដែលរឹបអូសបាន ដើម្បីយកទៅឲ្យក្រសួងអប់រំ សម្រាប់ប្រើប្រាស់ក្នុងវិស័យអប់រំ។

សូមទស្សនាផ្សាយផ្ទាល់៖

<object width="480" height="380" data="http://www.youtube.com/v/kgxmcRLS6sQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/kgxmcRLS6sQ&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី