CamNews

ទិញរថយន្ដ មិនឱ្យលុយ ត្រូវម្ចាស់រថយន្ដ ចាប់ប្រគល់ ឱ្យនគរបាល

ភ្នំពេញ  ៖ នគរបាលប៉ុស្ដិ៍ទឹកថ្លា ខណ្ឌ សែនសុខ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ បានទទួលជន
សង្ស័យម្នាក់ បន្ទាប់ ពីជនរង គ្រោះចាប់ប្រគល់ឱ្យ បន្ទាប់ពីជន សង្ស័យ រូបនេះ បានឆបោកទិញ
មិនឱ្យលុយ នៅ ចំណុចភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា  ។

នគរបាលប៉ុស្ដិ៍ទឹកថ្លា បានឱ្យដឹងថា ជន សង្ស័យ ដែលជនរងគ្រោះចាប់ប្រគល់ឱ្យនោះមានឈ្មោះ
ផុន ទីនី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៤០ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំ
ណែកជនរងគ្រោះមាន ឈ្មោះ ហេង អូន ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅសង្កាត់
គោករកា ខណ្ឌពោធិ៍សែន ជ័យ ។

តាមការឱ្យដឹងរបស់ជនរងគ្រោះ ដែល បាននិយាយប្រាប់នគរបាលប៉ុស្ដិ៍ទឹកថ្លា បាន ឱ្យដឹងថា មុន
ពេលកើតហេតុ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង៩ ជនរង គ្រោះនិងជនសង្ស័យ បាន
ជួបគ្នានៅចំណុច ខាងលើ ដោយជនរងគ្រោះបានលក់រថយន្ដ ទៅឱ្យជនសង្ស័យ ក្នុងតម្លៃ ៩០០០
ដុល្លារ ពេលជនរងគ្រោះ ប្រគល់រថយន្ដឱ្យទៅជន សង្ស័យ មិនទាន់បានធ្វើលិខិតលក់ទេ ។ លុះ
ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៣ ទើបធ្វើ លិខិតទិញលក់ តែជនសង្ស័យមិនទាន់ឱ្យ លុយ រហូត
ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣ ទើបជនរងគ្រោះទូរស័ព្ទលួងលោមជន សង្ស័យឱ្យមកជួបហើយ
ឃាត់ខ្លួនប្រគល់ឱ្យ នគរបាលប៉ុស្ដិ៍ទឹកថ្លាតែម្ដង ។

រថយន្ដដែលជន សង្ស័យបោកយកទៅ នោះម៉ាកកាមរីឆ្លា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-1597
លេខតួ4TB622K លេខម៉ាស៊ីន55706698 ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ ដើម្បី
កសាង សំណុំរឿងបញ្ជូន ទៅតុលាការចាត់ការ ៕

ស្រ្តីជាប់សង្ស័យទិញរថយន្តមិនឲ្យលុយ

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល