ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសដោយខ្លួនឯង ជាសាធារ ណៈ ថាជាមនុស្សពិការភ្នែក ហើយសម្ដេចបានបញ្ជាក់ទៀតថា គ្រាប់ភ្នែកសម្បនិម្មិត នាពេលបច្ចុប្បន្ន គឺគ្រាប់ភ្នែករបស់ប្រទេសជប៉ុន។

នេះជាលើកទីមួយហើយ ដែលសម្ដេច ហ៊ុន សែន បានលើកឡើងពីបញ្ហាភ្នែកនៅក្នុង ឱកាស អញ្ជើញ ជាអធិបតីក្នុងកម្មវិធី បើកសម្ពោធដាក់ឲ្យ ដំណើរការ មជ្ឈមណ្ឌលភ្នែកមិត្តភាពកម្ពុជា-កូរ៉េ ដែលស្ថិត ក្នុងមន្ទីរពេទ្យអង្គឌួង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥នេះ។ សម្ដេច ហ៊ុន សែន បញ្ជាក់ថា« ឥលូវនេះដាក់គ្រាប់ភ្នែករបស់ជប៉ុនហើយសង្ឃឹមថានៅទីនេះនឹងក្លាយជាកន្លែងវះកាត់នូវភ្នែក»។

សម្ដេច ហ៊ុន សែន បានឲ្យដឹងទៀតថាលោកនឹង ជ្រើសរើសមន្ទីរពេទ្យភ្នែកមិត្តភាព កម្ពុជា-កូរ៉េ ដើម្បីធ្វើ ការពិនិត្យភ្នែកជាប្រចាំ ។ «រួចហើយបន្តិចទៀតខ្ញុំឧស្សាហ៍មកទីនេះ។ ក្រែងកន្លែងហ្នឹងជាជំងឺភ្នែក មែនទេ? បើជំងឺភ្នែកវាត្រូវនឹងជំងឺរបស់ ហ៊ុន សែន ! ព្រោះខ្ញុំជាមនុស្សពិការភ្នែក »។

សម្ដេច ហ៊ុន សែន បានចាត់ទុកខ្លួនឯងជាមនុស្សពិការភ្នែក ហើយសម្ដេចក៏បានរម្លឹកពីអតីតកាល ក្នុងការវះកាត់ភ្នែក នៅឆ្នាំ១៩៧៥ថា« ជំនាន់ឆ្នាំ៧៥ ដាក់ចង្កៀងបន្ទិបចងដៃក្រឹបខ្វេះ(ភ្នែក)យកម៉ង់ ដល់ខ្វេះគ្រាប់ភ្នែកហើយបញ្ហា ចំណោទនៅត្រង់ថាវាមានគ្រប់ភ្នែក សម្បនិម្មិតតែពីរគ្រាប់ទេ គឺមួយគ្រាប់ឆ្វេងមួយគ្រាប់ស្ដាំហើយគ្រាប់និងវាធំ កាត់ម្ដងទៀតគឺកាត់ភ្នែកតម្រូវភ្នែក»។

សម្ដេចនាយករដ្ឋមន្ត្រីក៏បានធ្វើការស្នើសុំទៅមន្ទីរនៅពេលធ្វើការវះកាត់ភ្នែកត្រូវដាក់ គ្រាប់ភ្នែកជូនអ្នកជំងឺវិញផង។ សម្ដេចពន្យល់ថា« វះគ្រាប់ភ្នែកមានពីរប្រភេទតាមដឹង បើគេមើលលើចរឹកអ្នកជំងឺ ហើយកុំឲ្យអ្នកជំងឺឈឺខ្លាំងពេកត្រូវវះយកសាច់ដុំចេញទាំងអស់ អាហ្នឹងគឺអត់សូវឈឺទេ។ ប៉ុន្តែបើដាក់កែវភ្នែក ទៅកែវភ្នែកនិងក្រឡេកក្រឡាប់។ ហើយវះមួយប្រភេទវះយកកែវភ្នែក ទុកសាច់ដុំហើយយើងដាក់កែវ ទៅក្រឡេកក្រឡាប់ បានចឹងភ្នែកខ្ញុំអ្នកនៅជិតខ្ញុំកម្រដឹង ថាជាភ្នែកសម្បនិម្មិតណាស់ សូម្បីតែគ្រូពេទ្យខ្ញុំអត់ដឹងថាយើងខូចភ្នែកម្ខាង»។

បើតាមនាយករដ្ឋមន្រ្តីក្នុងករណីដែលភ្នែកខូច មិនបានធ្វើការវះកាត់ទេនោះនឹងបណ្ដាលឲ្យ មានការឆ្លង់ទៅភ្នែកម្ខាងទៀត។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលភ្នែកកម្ពុជា-កូរ៉េត្រូវបាន សាងសងឡើងក្រោមជំនួយ ឥត សំណង របស់រដ្ឋាភិបាលកូរ៉េខាងត្បូងដើម្បី ជួយព្យាបាលភ្នែក របស់ប្រជាពលរដ្ឋកម្ពុជាដោយ ចំនាយថវិកាប្រមាណ៥,៥លានដុល្លារ។ មជ្ឈមណ្ឌលនេះ ត្រូវបាន ចាប់ដំណើរការសាង សងតាំងពី ចុងឆ្នាំ២០១១៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល