មានស្ត្រីម្នាក់ ត្រូវប្តីបោះបង់ចោលដោយសារ ប្តីទៅមានប្រពន្ឋចុង នាងឈឺចាប់ណាស់ ដើរទៅលើស្ពានមួយស្ងាត់ ដើម្បីសំលាប់ខ្លួន នៅពេលនោះស្រាប់តែនាងបានឃើញដបមួយ អណ្តែតមក នាងក៏រើសដបនោះ រួចបើកឆ្នុកចេញមក ស្រាប់តែមានអារ័ក្សមួយចេញ
អារក្ស៖"អរគុណដែលនាង បានដោះលែងខ្ញុំ ដើម្បីតបស្នងសងគុណនាងវិញ ខ្ញុំនឹងអោយក្តីប្រាថ្នាដល់នាង៣ ប៉ុន្តែរាល់ក្តីប្រាថ្នានីមួយៗ ប្តីរបស់នាងត្រូវទទួលបានលើសនាង២ដង"
ស្ត្រី៖ ហេតុអ្វី បានជាអញ្ចឹង?

អារក្ស៖"ព្រោះនេះជាការរៀបចំរបស់ទេវតា"អារ័ក្សឆ្លើយ ។
ស្ត្រី៖ ខ្ញុំចង់បានលុយ ១លានដុល្លា
ស្រាប់តែលុយ ១លានដុល្លាស្ថិតក្នុងដៃរបស់នាងភ្លាម តែនៅខាងប្តីរបស់នាងទទួលបាន ២លានដុល្លាលើសនាងទៅទៀត
អារក្ស៖ នាងអាចសុំប្រាថា្នទី ២បន្តទៀត
ស្ត្រី៖ ខ្ញុំសូមរបស់ដែលមានតំលៃលើសគេ លើលោកនេះ
ស្រាប់តែមានពេជ្រ ១គ្រាប់យ៉ាងធំ នៅចំពោះមុខនាង ហើយប្តីរបស់នាងក៏បានទទួលពេជ្រ ១គ្រាប់ធំលើសនាងទៅទៀត ។នាងក៏បន្តសុំនូវបំណងប្រាថ្នាទី ៣
ស្ត្រី៖ សុំអោយខ្ញុំភ័យលួសព្រលឹងប៊ិះនឹងស្លាប់ ។

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke