ភ្នំពេញៈ សម្រាប់ឆាកជីវិតមនុស្ស វាពិតជាគ្មានអ្វីទៀងទាត់ឡើយ ជាក់ស្តែងដូចជាតារាស្រីដែល កំពុងតែមានប្រជាប្រិយភាពខ្លាំងគួរសម កញ្ញា ឌី សូនីតា ថ្មីៗនេះបានរំលេចរូបថតជាច្រើន បង្ហាញឲ្យឃើញពី ការស្លៀកពាក់ខោអាវកញ្ចាស់ៗ ឈររើសសម្រាម នៅលើគំនរ សម្រាមមួយកន្លែង ដែលមើលទៅនាង ហាក់ដូចជាមិនសម និងកេរ្តិ៍ឈ្មោះរបស់នាង ដែលកំពុងតែល្បីនោះទេ ។

តាមរយៈរូបថតជាច្រើនសន្លឹកដែលតារាស្រីកញ្ញា ឌី សូនីតា រំលេចនៅលើបណ្តាញទំនាក់ ទំនងសង្គម Facebook បានស្តែងឲ្យឃើញថា ឆាកជីវិតមនុស្សម្នាក់ៗ មិនទៀងទាត់ឡើយ ជាក់ស្តែងដូចជានាងដែលបច្ចុប្បន្នកំពុងតែមាន ឈ្មោះបោះសំឡេងល្បីល្បាញ ស្រាប់តែ នៅសុខៗ នាងបែរជារំលេចរូបថត និងការតុបតែងខ្លួនជានារីម្នាក់ ដែលរស់នៅយ៉ាង លំបាក វេទនា លើគំនរសម្រាម ដែលកន្លងមកនាងមិនធ្លាប់ បង្ហាញរូបថតបែបនោះទេ ។

នៅក្នុងកិច្ចសម្ភាសន៍ តាមទូរស័ព្ទជាមួយគេហទំព័រ Looking TODAY កាលពីពេលថ្មីៗនេះដោយ តារាស្រីដែលមានចរិក រួសរាយរាក់ទាក់ កញ្ញា ឌី សូនីតា បានប្រាប់ ឲ្យដឹងថាថ្មីៗនេះ នាងបានទទួលថតរឿងមួយ ដែលមានរយៈពេលខ្លីត្រឹមតែ៧នាទី គឺនាង ថតឲ្យខាងអង្គការបរទេសមួយ ដែលមានអ្នកដឹកនាំមកពីខាងទូរទស្សន៍ BBC ដោយរឿង មួយនេះ គឺនាងថតសម្រាប់យកទៅ ចាក់បញ្ចាំងប្រកួតប្រជែង ដណ្តើមជ័យលាភី នៅប្រទេស ម៉ាឡេស៊ីផងដែរ ។

តារាស្រីរូបនេះ បានរៀបរាប់ពីការថតរឿងមួយនេះ ដោយសំឡេងទុក្ខសោកថា “ នេះជាលើកទី១ហើយ សម្រាប់ខ្ញុំដែលមានឱកាស បានសម្តែងរឿងមួយដែលថត រៀបរាប់ពីជីវិតនារី កំសត់ម្នាក់ ដែលមានកូនប្រុស មួយហើយប្រើជីវិតរស់នៅ លើគំនរសម្រាមរស់នៅ យ៉ាងវេទនា សូម្បីតែជីវិតមួយនេះ វាគ្រាន់តែ ជាការសម្តែងសម្រាប់ខ្ញុំក៏ដោយ ប៉ុន្តែវាពិតជាធ្វើឲ្យខ្ញុំ រំជួល ចិត្ត ស្រក់ទឹកភ្នែក នៅពេលដែលខ្ញុំបាន ឡើងទៅដល់លើគំនរសម្រាម ខ្ញុំបានឃើញអ្នក នៅទីនោះ មានទាំងក្មេង-ចាស់ មនុស្សចាស់ប្រុស-ស្រ្តី មានផ្ទៃពោះ ពួកគាត់ប្រើជីវិតប្រចាំថ្ងៃ រស់នៅ លើ គំនរមួយនោះ មើលទៅវាពិតជាសោកសង្រេង ខ្លាំងមែនទែន”។

សូនីតា បានប្រាប់ដោយសំឡេងអួលដើមកទៀតថា ជាការពិតនាងទទួលស្គាល់ថា ឆាកជីវិត របស់នាងធ្លាប់ក្ររស់នៅពិបាក តែនាងមិនធ្លាប់បានឆ្លងកាត់ ឆាកជីវិតរស់នៅបែបនោះឡើយ វាពិតជាលំបាកពេកហើយ នាងនៅចាំបានថានៅពេលដែល នាងចាប់អាជីពសម្តែង នាងធ្លាប់ គិតថា នាងចង់សម្តែងរឿងកំសត់ជីវិតអ្នកក្រ ព្រោះថាជីវិតបែបនោះ វានៅដិតដាមក្នុង បេះដូង របស់ខ្ញុំ មិនអាចភ្លេចបានទេ…។

បើទោះបីជានៅក្នុងកិច្ចសម្ភាសន៍នោះ ស្រីស្អាតរូបនេះបាន រៀបរាប់ទាំងអារម្មណ៍ក្តុកក្តួល ស្ទើរតែទប់ទឹកភ្នែកមិនជាប់ក៏ដោយ តែនាងខំប្រឹងសម្រួលអារម្មណ៍ ហើយប្រាប់បន្ថែម ទៀតថា នៅពេលដែលនាងឡើងទៅដល់កន្លែងសម្រាមនោះ នាងមានអារម្មណ៍ធ្វើ ទុក្ខក្អួត វិលមុខ ឈឺក្បាលថតរឿងនេះ២ថ្ងៃ គឺនាងឈឺទាំងពីរថៃ្ងចុះ ទម្រាំតែអ្នករស់នៅទីនោះ តើសុខ ភាពពួកគាត់យ៉ាងណាទៅ? ទន្ទឹមនឹងការ បង្ហាញពីអារម្មណ៍ពិតនោះ នាងក៏បាន ប្រាប់ឲ្យ ដឹងថា នាងរំពឹងថារឿងមួយនេះ និងអាចទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួត ប្រជែង នៅប្រទេសម៉ាឡេស៊ី ដូចកាលពីឆ្នាំមុនដែរ ហើយប្រសិនបើរឿងនោះ ជាប់ជ័យលាភី មែន នោះ គឺនាងក៏ដូចជាក្រុមការងារ និងចេញទៅក្រៅប្រទេស ដើម្បីទទួលរង្វាន់ទាំងអស់គ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល