ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តីការបរទេស ឥណ្ឌូនេស៊ី លោក រ៉េតណូ ម៉ាស៊ូឌី បាននិយាយនៅ ថ្ងៃព្រហ ស្បតិ៍ថា រដ្ឋាភិបាល ឥណ្ឌូនេស៊ី បានច្រានចោល ការផ្តល់ជាហិរញ្ញវត្ថុ ជាថ្នូរជា មួយ នឹង អ្នកទោស ថ្នាំញៀន ២ នាក់ ដែលនឹ ងត្រូវកាត់ទោស ប្រហារជីវិត ដោយអូស្រ្តាលីលើកឡើងថា ដំណើរការកាត់ទោសនេះ គួរតែ ត្រូវ លុប ចោល។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងដោយ ផ្អែកតាមការលើកឡើងរបស់លោក រ៉េតណូ នៅវិមានរដ្ឋាភិបាលថា តបតាមសំណើរបស់ សមភាគី អូស្រ្តាលី គឺលោកស្រី ជូលី ប៊ីសប ដែល បាន ធ្វើឡើង តាម រយៈលិខិត និងទូរស័ព្ទ ដោយបានស្នើមិនឲ្យ ឥណ្ឌូនេស៊ី កាត់ ទោសប្រហារជីវិតជនជាប់ចោទពីរនាក់គឺឈ្មោះ ស៊ូគូម៉ារ៉ាន់ និងអាន់ដ្រូ ចាន់។

តាមរយៈខ្លឹមសារ នៃ ការទំនាក់ទំនងគ្នាតាមទូរស័ព្ទ កាល ពីថ្ងៃ ទី ៣ ខែមីនា និង តាមរយៈលិខិត រួច ហើយ គឺបានបញ្ជាក់ច្បាស់លាស់ហើយ ខ្ញុំបានរក្សាជំហរដដែលគឺថា រដ្ឋា ភិបាល មិនផ្លាស់ប្តូរការកាត់ទោស នេះ នោះទេ»។

ប្រទេសអូស្រ្តាលី បានថ្លែងជារឿយៗចំពោះដំណើរការទៅ មុខ នៃ ផែនការកាត់ទោស ប្រហារ ជីវិតជនជាតិ អូស្រ្តាលី២នាក់ ដែលជាឈ្មួញគ្រឿងញៀន ក្នុង ចំណោមអ្នកទោសចំនួន ១០ នាក់ មានប្រេស៊ីល បារំាង នី ហ្សេរីយ៉ា និងឥណ្ឌូនេស៊ី។

ជាមួយគ្នានោះដែរ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ក៏បានប្រកាសហើយដែរថា នឹងចាត់វិធានការ ដោយដាក់ពិន័យឲ្យ បានធ្ងន់ធ្ងរចំពោះជនណាដែលប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀននេះ ៕

ប្រភព ៖ ស៊ិនហួរ ប៊ីប៊ីស៊ី និង ដើមអម្ពិល