CamNews

ប្តីតាមទាន់ ប្រពន្ធ លួចនែបនិត្យ ជាមួយប្រុសក្មេង នៅទល់មុខ មន្ទីរពេទ្យ កាល់ម៉ែត ឈ្លោះប្រកែក បែកផ្សែង

ភ្នំពេញ ៖ បុរសកម្មករ សំណង់ម្នាក់ បានតាមទាន់ប្រពន្ធរបស់ខ្លួន កំពុងនែបនិត្យ ជាមួយ ប្រុសក្មេង នៅក្នុងភោជនីយដ្ឋាន កោះកុង ទល់មុខមន្ទីរពេទ្យ កាល់ម៉ែត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នេះ បណ្តាលឲ្យមាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅក្បែរទីនោះ ខណៈពួកគេ ទាំង៣នាក់ បានឈ្លោះ និងជជែកគ្នាយ៉ាងខ្លាំង។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅទីនោះបានឲ្យដឹងថា បុរសជាប្តី និងប្រពន្ធរបស់ខ្លួន បានរៀបសែនព្រេន នៅស្រុកកំណើត ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការដឹងឮ ពីឪពុកម្តាយ និងបងប្អូន ទាំងសងខាង ។ លុះរៀបការតាមលក្ខណៈ សែនព្រេនរួចមក និងបានច្រើនខែឆ្នាំ ពួកគេទាំង២នាក់ បានមកភ្នំពេញ ដើម្បី រកការងារធ្វើរៀងៗខ្លួន ដោយសារតែនៅ ស្រុកនោះមិនដឹងជារកអ្វីធ្វើ។ នៅពេលមក ដល់ភ្នំពេញ បុរសជាប្តី ទៅធ្វើកម្មករ និងប្រពន្ធ រកស៊ីអ៊ុតសក់ នៅផ្សារសាមគ្គី ។ ប៉ុន្តែក្នុងរយះពេលចុងក្រោយនេះ ស្រ្តីជាប្រពន្ធ បានចុះចោល បុរសជាប្តី រយះពេលជិត មួយសប្តាហ៍ ។

សាក្សីបានបន្តទៀតថា ក្រោយចុះពីផ្ទះ និងមានការសង្ស័យថា ប្រពន្ធរបស់ខ្លួន លួចមានប្រុសថ្មីនោះ បុរសជាប្តី ដែលមិនទាន់ចិត្តដាច់ បានតាមដានប្រពន្ធ រហូតដល់វេលាម៉ោង ប្រមាណ ៧៖៣០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤នេះ ស្រាប់តែឃើញ ប្រពន្ធរបស់ខ្លួន កំពុងអង្គុយហូបអី ជាមួយប្រុសក្មេង មានអាយុជិត២០ឆ្នាំ បណ្តាលឲ្យ មានការឈ្លោះប្រកែកគ្នា បែកផ្សែង ផ្អើលអស់ប្រជាពលរដ្ឋនៅទីនោះ។

យ៉ាងណាក៏ដោយ ក្រោយមានហេតុការណ៍នេះ កើតឡើង គេឃើញសមត្ថកិច្ច និងមន្រ្តីមូលដ្ឋាន ចុះទៅសម្របសម្រួល ឲ្យដោះស្រាយគ្នា បញ្ចប់រឿង និងដោះស្រាយខ្លួនឯង ពីព្រោះនេះ ជារឿងបុគ្គល ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល