CamNews

បុរសមានដើមដៃធំជាងគេលើលោក ចុងក្រោយត្រូវបានវះកាត់

បើតាមប្រភពសារព័ត៌មានបរទេស  ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ  បានអោយដឹងថា
វាគឺជារឿងប្លែក ហើយរន្ធត់មួយ ខណៈពេលដែលមានបុរសជនជាតិអាមេរិកម្នាក់ដែលមានឈ្មោះ
ថា​ Gregg Valentino  មានសាច់ដុំដើមដៃធំជាងគេបង្អស់លើលោក  គឺមានដើមដៃម្ខាងៗ មានទំហំ
ដល់ទៅ 28.3 inches ដែលមើលទៅដើមដៃនីមួយៗ ហាក់ដូចជាមានបាល់នៅក្នុងនោះអញ្ជឹងដែរ។

គួរបញ្ជាក់ផងដែរថា បុរសវ័យ 51 ឆ្នាំរូបនេះ បានចាប់ផ្តើមធ្វើលំហាត់ប្រាណ ដើម្បីអោយមានសុខ
ភាពល្អ ក៏ដូចជាឡើងសាច់ដុំនៅលើរាងកាយចាប់តាំងពីឆ្នាំ 1972 មកម៉្លេះ។ ខណៈពេលនោះសាច់
ដុំដើមដៃរបស់គាត់មានទំហំ  20.9 inches រួចទៅហើយ តែគាត់នៅតែគិតថា​  វាមិនទាន់គ្រប់គ្រាន់
នោះទេ។ លោក Valentino  មានកំពស់ត្រឹមតែ  1,65 ម៉ែត្រតែប៉ុណ្ណោះ  ហើយលោកក៏បានបញ្ជាក់
ប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន  T Nation កាលពីឆ្នាំ 2002  ផងដែរថា  ប្រសិនណាបើកំពស់របស់
គាត់មិនមានការលូតលាស់នោះទេ នោះគាត់នឹងព្យាយាមធ្វើយ៉ាងណាអោយរូបរាងរបស់គាត់មើល
ទៅមានលក្ខណៈខុសប្លែកពីគេ។

គួររំឮកផងដែរថា បុរសម្នាក់នេះបានបញ្ជាក់ គាត់នឹងធ្វើអោយសាច់ដុំរបស់គាត់កាន់តែធំឡើងតាម
តែអាចធ្វើទៅបាន។ តែអ្វីដែលធ្វើអោយមិត្តភក្តិរបស់គាត់មានភាពផ្ញាក់ផ្អើលនោះ គឺនៅពេលដែល
គាត់មានវ័យ 36 ឆ្នាំ ដែលនៅពេលនោះគាត់មិនត្រឹមតែធ្វើលំហាត់ប្រាណ ដើម្បីអោយសាច់ដុំដើម
ដៃរបស់គាត់ធំតែប៉ុណ្ណោះទេ  តែគាត់ក៏បានទទួលយកការចាក់ថ្នាំចូលទៅក្នុងដើមដៃរបស់គាត់ផង
ដែរ។

លុះក្រោយមក   គាត់ក៏មានការធ្វេសប្រហែស  តាមរយៈការចាក់ថ្នាំនេះ  ដោយគាត់បានប្រើម្ជុល
ចាស់ក៏ដូចជាកខ្វក់ផងដែរ​  ដែលនេះជាមូលហេតុធ្វើអោយធ្វើអោយមេរោគឆ្លង ។  មិនបានប៉ុន្មាន
ដើមដៃខាងឆ្វេងរបស់គាត់ ក៏បានចាប់ផ្តើមធំឡើងៗ  ខណៈពេលដែលឈាមបានមកប្រមូលផ្តុំតាម
សរសៃខាងក្រៅសាច់ដុំទៅវិញ​ ដែលជាហេតុធ្វើអោយដើមដៃរបស់គាត់ពីរឹងកា្លយទៅជារាវហើយ
គាត់ក៏បានសំរេចចិត្តក្នុងការបង្ហូរវាចេញដោយខ្លួនឯង ។

តែអ្វីដែលគាត់បានធ្វើការសំរេចចិត្តដោយឯកឯងនោះ  មិនទទួលបានផលអ្វីនោះទេ  ដែលក្រោយ
មកគាត់ក៏បានត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ  ដើម្បីធ្វើការវះកាត់  ជាលទ្ធផល  ដើមដៃរបស់គាត់ត្រូវ
បានវះកាត់ដោយបន្សល់ស្លាកស្មាម   ស្របពេលដែលមើលទៅខូចទ្រង់ទ្រាយដើមទាំងស្រុង ។ ជា
ចុងបញ្ចប់បុរសម្នាក់នេះ ក៏បានសារភាពផងដែរថា ៖ អ្វីដែលគាត់បានធ្វើកន្លងមក ពិតជាល្ងីល្ងើមែន
ទែន៕

ដោយ ៖ រិទ្ធី
ប្រភព ៖ yourhealth