CamNews

សម្តេច ហ៊ុន សែន ប្រាប់លោក សម រង្ស៊ី កុំឲ្យសងសឹក ពេលសម្តេច ចេញពីតំណែង (មានវីដេអូ)

ម៉ាឡេស៊ី៖ ពិតជាសារមួយជាប្រវត្តិសាស្រ្តផង និងបង្កប់ នូវអត្ថន័យផង ដែលនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅលោក សម រង្ស៊ី នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា នេះថា «កុំឲ្យមានគំនិតសងសឹក បន្ទាប់ពី សម្តេចចេញពីតំណែង»។ នេះបើយោងតាមលោក ពុយ គា អ្នកឆ្លងឆ្លើយព័ត៌មានក្យូដូរបស់ជប៉ុន បានស្តាប់ឮនៅ ក្នុងកម្មវិធីជួបសំណេះសំណាល រវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ជាមួយពលករ និងនិស្សិតខ្មែរ កំពុងធ្វើការ និងសិក្សា នៅប្រទេសម៉ាឡេស៊ី។

បើយោងតាម Facebook របស់លោក ពុយ គា បានបង្ហាញ និងបញ្ជាក់ឲ្យដឹងថា ក្នុងឱកាសសំណេះសំណាល ដ៏កម្រមួយរវាងសម្តេចតេជោ និងលោក សម រង្ស៊ី នៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី សម្តេចតេជោ ហ៊ុន សែន បាននិយាយត្រង់ៗទៅកាន់ លោក សម រង្ស៊ី ថា «ឥឡូវខ្ញុំកំពុងធ្វើជានាយករដ្ឋមន្ត្រីនរណា ក៏អាចនៅជាមួយ បានដែរ ប៉ុន្តែស្រាប់តែដល់ពេលណាមួយ ឯកឧត្តម សម រង្ស៊ី ធ្វើជានាយករដ្ឋមន្រ្តីម្តង ឧទាហរណ៍ទេណា! ស្រាប់ ដល់ពេលហ្នឹង ឯកឧត្តមរុញអត់ឲ្យខ្ញុំរស់នៅ ស្រាប់តែទៅធ្វើបាបខ្ញុំ ហើយខ្ញុំមានកម្លាំងវ៉ៃបកវិញ ធ្វើឲ្យឯកឧត្តម រស់នៅមិនសុខដែរ!។ គណបក្សណា ទោះបីតូច ធំ តែងមានអ្នកគាំទ្រជានិច្ច បើសិនជាយើងធ្វើចំពោះគេមិនត្រឹម ត្រូវទេ ច្បាស់ណាស់ថា គេនឹងវ៉ៃបកហើយ។ យើងបានដកពិសោធន៍រាប់រយឆ្នាំហើយ ដែលខ្មែរបែកបាក់គ្នា តាំង ពីទឹកដីធំរហូតដល់ទឹកដីតូច ហើយយើងស្លាប់អស់ពលរដ្ឋប៉ុន្មាន? ល្មមគ្រប់គ្រាន់ហើយ ហើយទោះបីជាយើងមាន បក្សនយោបាយ មានអ្នកស្រលាញ់បក្សនេះ ឬបក្សនោះ តែយើងមិនត្រូវយកគ្នាជាសត្រូវទេ។ យើងអត់ជំរើសទេ ដីនេះជាដីរបស់យើងទាំងអស់គ្នា មិនមែនជាដីសំរាប់ ហ៊ុន សែន ឬដីរបស់ សម រង្ស៊ី ឬ សម្រាប់នរណាមួយទេ ដី សម្រាប់អ្នកទាំងអស់គ្នា ពលរដ្ឋខ្មែរទាំអស់គ្នា»។

សូមជំរាបថា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា នេះ បានជួបជាមួយប្រជាពលរដ្ឋខ្មែរ ពលករ និស្សិត ដែលកំពុងរស់នៅ សិក្សា និង ធ្វើការ ក្នុងប្រទេសម៉ាឡេស៊ី ប្រមាណ ២៩០នាក់ ខណៈមេដឹកនាំទាំងពីរ កំពុងស្ថិតនៅប្រទេសម៉ាឡេស៊ី ចូលរួម កិច្ចអាស៊ាននៅទីនោះ៕

<object width="499" height="428" data="http://www.youtube.com/v/HioANsTagbA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/HioANsTagbA&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល