CamNews

រន្ធត់ ៖ ខ្លាកំណាច ហែកស៊ីបុរសម្នាក់​ មុខបុរស ៥ នាក់ បន្ទាប់ពីរត់គេចខ្លួន ឡើងដើមឈើ មិនទាន់គេ

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស CNN កាលពីម្សិលមិញនេះ បានចេញ
ផ្សាយអត្ថបទមួយអោយដឹងថា  បុរសម្នាក់  នៅក្នុងព្រៃប្រទេសឥណ្ឌូនេស៊ី បានទៅពិនិត្យ
មើលអន្ទាក់របស់ខ្លួន  ​ថាតើបានសម្លាប់ខ្លាកំណាចបានឬក៏យ៉ាងណា​​ ? តែផ្ទុយទៅវិញ ជា
មួយនឹងការដាក់អន្ទាក់ មិនបានខ្លាកំណាចនោះ   ពួកគេដែលមានសមាជិក  ៦  នាក់ ត្រូវ
បានខ្លាកំណាចមួយក្បាល ពួនលបចាំវាយប្រហារ ដេញរត់បាតជើង ស ព្រាត ដោយបាន
រត់ទៅលើដើមឈើ ដើម្បីជៀសវាងពីការហែកស៊ីពីសំណាក់ខ្លាកំណាចមួយក្បាលនេះ។

យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីស លោក Dicky Sondani មកពីកោះស៊ូម៉ាត្រា
ប្រទេសឥណ្ឌូនេស៊ី អោយដឹងថា ជាមួយនឹងការរត់គេចយកតែរួចខ្លួន បុរស ៥ នាក់ បាន
រួចផុតពីសេចក្តីស្លាប់  តែដោយឡែក  ជាអកុសល  បុរសម្នាក់ ក្នុងចំណោមបុរស ៦ នាក់
ត្រូវបានខ្លាកំណាចហែកស៊ី នៅនឹងមុខបុរស  ៥  នាក់ទៀត  ទំនងមកពីការរត់ឡើងដើម
ឈើមិនទាន់នឹងគេ។

គួររំឭកផងដែរ ដោយសម្ងំលាក់ខ្លួននៅលើដើមឈើ អស់រយៈពេល ១ ថ្ងៃ ១ យប់បុរស ៥
នាក់រូបនោះ អាចរស់ទៅបានជាមួយការផឹកទឹកសន្សើម​​   ពួកគេទាំងអស់គ្នាត្រូវបានជូយ
សង្គ្រោះ ដោយក្រុមជូយសង្គ្រោះដែលមានសមាជិក ដល់ទៅ ៣០​នាក់។ បុរស ២ រូប ក្នុង
ចំណោមពួកគេ ៥ នាក់  ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ   ដើម្បីធ្វើការសម្រាកព្យាបាល
បន្ទាប់ពីទទួលរងរបួសធ្ងន់ និងស្រាល៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN