CamNews

ទុកកូនប្រុស អាយុ ៤ឆ្នាំ ក្នុងរថយន្ដ ចតជាប់មាត់ទន្លេ រអិលចូលទឹក ឈ្លក់ស្លាប់

កណ្ដាល ៖ ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ ដែលឪពុករបស់វា ទុកឱ្យនៅក្នុងរថយន្ដតែ ម្នាក់ឯង ហើយចតជាប់មាត់ទន្លេស្រាប់តែ រថយន្ដនោះ រអិលធ្លាក់ទឹក បណ្ដាល ឱ្យឈ្លក់ស្លាប់ ជួយមិនទាន់ បង្កឱ្យមានការភ្ញាក់ផ្អើល និង គួរឱ្យអាណិតអាសូរយ៉ាងខ្លោចចិត្ដ ចំពោះ ហេតុការណ៍បែបនេះ គឺជាការធ្វេសប្រហែស ដោយអចេតនា របស់បុរសជាឪពុក ។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានកាលពីវេលា ម៉ោង ១២ និង២០នាទីរសៀលថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៤ ស្ថិតនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល ។

មន្ដ្រីនគរបាល ប៉ុស្ដិ៍ព្រែកគយបាន និយាយថា ក្មេងប្រុសរងគ្រោះដែលឈ្លក់ ទឹកស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុនោះ ឈ្មោះ នី រ័ត្ន អាយុ ៤ឆ្នាំ រីឯឪពុកឈ្មោះ នី អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាង លើនេះ ។

បើតាមមន្ដ្រីនគរបាលមុនពេលកើត ហេតុ បុរសជាឪពុក និងក្មេងប្រុសរងគ្រោះ បានធ្វើដំណើរតាមរថយន្ដរបស់ខ្លួនម៉ាក សាំ យ៉ុងពណ៌ស ត្រឡប់ពីភ្នំពេញ ទៅផ្ទះវិញ លុះដល់ចំណុចកើតហេតុនោះ បុរសជាឪពុក បានចតរថយន្ដនៅជាប់មាត់ទន្លេ រួចហើយ ខ្លួនក៏ចុះពីលើរថយន្ដ ដើម្បីមើលផ្លូវខាងមុខ ដោយទុកឱ្យកូនប្រុសជាទី ស្រឡាញ់ របស់ខ្លួន នៅក្នុងរថយន្ដតែម្នាក់ឯង ។

សមត្ថកិច្ចបានបន្ដទៀតថា ដោយសារ តែការធ្វេសប្រហែសរបស់ឪពុក ភ្លេចដាក់ ហ្វ្រាំងដៃ បណ្ដាលឱ្យរថយន្ដរអិលធ្លាក់ចូល ទឹកទន្លេ ក្មេងប្រុសរងគ្រោះឈ្លក់ស្លាប់ នៅ ក្នុងរថយន្ដភ្លាមៗតែម្ដង ហើយឪពុកក្មេង ប្រុសរងគ្រោះរូបនោះ ព្រមទាំងប្រជាពល រដ្ឋ គ្មាននរណាអាចជួយទាន់នោះឡើយ ។

ក្រោយទទួលបាន ព័ត៌មាន ដ៏គួរឱ្យអាណិត អាសូរខាងលើនេះ កម្លាំងសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន បានចុះទៅជួយអន្ដរា គមន៍ ហើយទាក់ទងទៅរថយន្ដស្ទូចឱ្យស្ទូច រថយន្ដចេញពីទឹកទន្លេ មកវិញ ដោយឡែក ក្មេងប្រុសរងគ្រោះ ក្រោយពីស្រង់ចេញពី ក្នុងរថយន្ដហើយនោះ ប្រគល់ទៅឱ្យក្រុម គ្រួសារ យកទៅធ្វើបុណ្យដោយក្ដីអាឡោះ អាល័យជាទីបំផុត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល