ព័ត៌មានអន្តរជាតិ ៖ រដ្ឋលេខាធិការ ការពារជាតិ សហរដ្ឋអាមេរិក Chuck Hagel គូសបញ្ជាក់អោយដឹង ថាសហរដ្ឋអាមេរិក បានសម្រេចបញ្ជូនក្រុមប្រឹក្សាយោធា ១៣០ នាក់ បន្ថែមទៀត ទៅតំបន់ Kurdish ភាគខាងជើង ប្រទេស អ៊ីរ៉ាក់ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។

ប្រភពដដែល បញ្ជាក់ថា កងកម្លាំងម៉ារីនក៏ដូចជាកងកម្លាំងប្រតិបត្តិការនឹងវាយតម្លៃស្ថានភាពមនុស្សធម៌ប្រចាំតំបន់ ខណៈពុំមានការចូលដៃ នៅក្នុងការវាយប្រហារនោះទេនេះបើតាមការអោយដឹងពីមន្រ្តី ការពារជាតិសហរដ្ឋអាមេរិក ។ ដោយឡែក បើតាម សេចក្តី រាយការណ៍ បញ្ជាក់អោយដឹងថា ក្នុងរយៈ ពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សហរដ្ឋអាមេរិក បាន បើកភ្លើងខៀវ ដល់ បណ្តាកងពលទាហាន របស់ខ្លួនអោយមានការវាយប្រហារ តាមអាកាស ប្រឆាំង ទៅនឹង ក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជ្រុល និយម IS ស្របពេលដែល កាលពីពេលកន្លងទៅនេះ វិ បត្តិសង្គ្រាម នៅ ក្នុងប្រទេស បាន បង្ខំអោយ មនុស្សរាប់ពាន់ម៉ីននាក់ ផ្អើលនាំគ្នា ជម្លៀសខ្លួនចេញ ពីលំនៅស្ថាន ទៅកាន់ ទីទួល ដែលជាកន្លែង មានសុខសុវត្ថិភាព អាចជា ជុំរុំជនភៀសខ្លួន ក៏ថាបាន ។

លោក Hagel បញ្ជាក់យ៉ាងច្បាស់ អោយដឹងថា សមាជិក មកពីក្រុមវាយតម្លៃ បានទៅដល់ទីក្រុង Irbil ភាគខាងជើង ប្រទេស អ៊ីរ៉ាក់ហើយ ដោយនៅក្នុងនោះនឹងមានការប្រឹក្សាយោបល់រង្វាយតម្លៃស៊ីជម្រៅ ថាតើ ត្រូវធ្វើអ្វីទៀត នៅថ្ងៃមុខ ក្នុងគោលបំណង ផ្តល់ជាបទអន្តរាគមន៍ និង ជាជំនួយ ៕

- អាន ៖ អាមេរិក សាទរ ក្នុងការចាត់តាំង នាយករដ្ឋមន្រ្តីថ្មី ខណៈបេក្ខភាព នាយករដ្ឋមន្រ្តីទាំងពីរ កំពុងមានបញ្ហា

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី