ព័ត៌មានអន្តរជាតិ ៖ បុរសអ្នកបើកតាក់ស៊ី កណ្តាលក្រុង បាងកកម្នាក់ បានប្រគល់កាបូបលុយ មានប្រាក់ សរុបដល់ទៅ ៥៤,១៣១ ដុល្លារសឹង្ហបុរី ទៅអោយម្ចាស់ដើម ជាភ្ញៀវទេស ចរ ជនជាតិជប៉ុនវិញ បន្ទាប់ពី ភ្ញៀវទេសចររូបនេះ បានភ្លេចនៅកៅអីអង្គុយខាងក្រោយ តាក់ស៊ី កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ ។

ស្ថិតនៅក្នុងវ័យ ៥២ ឆ្នាំ លោក Prathuan Muenrung ជាអ្នកបើកតាក់ស៊ីនោះបានពាំនាំកាបូបរួមមានឯក សារ ថ្នាំពេទ្យ និងលុយជប៉ុនមួយចំនួនផ្សេងទៀត ទៅអោយម្ចាស់ដើមវិញ ជាភ្ញៀវទេសចរជនជាតិជប៉ុន មានវ័យ ៥៦ ឆ្នាំ ឈ្មោះ Watanabe Tetsuro នៅឯប៉ុស្តិ៍វិទ្យុប៉ូលីស 91 សង្កាត់ Chatuchak ។

លោក Prathuan ស្រាយបំភ្លឹអោយដឹងថា ភ្ញៀវទេសចរ ជប៉ុនខាងលើ បាន ជិះតាក់ស៊ីរបស់លោក នៅឯ អាកាសយានដ្ឋាន Suvarnabhumi ដោយមានគោលបំណងធ្វើដំណើរ ទៅ កាន់ Soi Thaniya ផ្លូវ Silom Road វេលាម៉ោង ១ ទាបភ្លឺ ឈានចូលថ្ងៃច័ន្ទ ដើមសប្តាហ៍ ។ លោក បញ្ជាក់បន្ថែមអោយដឹងថា ភ្ញៀវ រូប នេះបានបង់លុយថ្លៃប្រាក់ឈ្នួល បន្ទាប់មកចាកចេញទៅ ដោយ បន្សល់ ទុក នូវកាបូប នៅកៅអីអង្គុយ ខាងក្រោយ បន្ទាប់ពីភ្លេចយកទៅជាមួយ ដូច្នេះហើយ គាត់ក៏សម្រេចចិត្ត រង់ចាំរយៈពេល ១៥ នាទី ។

ខណៈរង់ចាំកាន់តែយូរ ស្របពេលដែលមានមនុស្សឆ្លងកាត់តំបន់នោះបញ្ជាក់ថា ភ្ញៀវទេសចររូបនេះ ធ្វើ ដំណើរទៅបាត់ហើយ ទន្ទឹមនឹងលោក ត្រូវដឹកភ្ញៀវទៅកាន់ទីកន្លែងផ្សេងទៀត បុរសជាអ្នកបើកតាក់ស៊ី ក៏សម្រេចចិត្ត បើកដឹកភ្ញៀវទៅកាន់គោលដៅ ផ្សេងទៀត មុននឹងវិលត្រលប់មក កាន់ទីនេះសាជាថ្មី ក្នុង គោលបំណងស្វែងរក ភ្ញៀវទេសចរ ជនជាតិជប៉ុនជាម្ចាស់កាបូប ប្រគល់កាបូបទៅដោយវិញ តែដឹងអីថា ការរង់ចាំរបស់លោកនៅតែបរាជ័យ រហូតលោកសម្រេចចិត្ត យកកាបូបលុយ មួយ នេះទៅប្រគល់អោយ ភ្នាក់ងារប៉ូលីស នៅប៉ុស្តិ៍វិទ្យុ 91 ដោយសង្ឃឹមថា ប៉ូលីសនឹងអាចរកឃើញម្ចាស់កាបូបវិញ ។

ជាការពិត នៅពេលដែលខ្ញុំបាទ រកឃើញកាបូបលុយពោរពេញទៅដោយលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ យ៉ាងដូច្នេះ ខ្ញុំបាទពិតជាមានភាពស្រឡាំងកាំងជាខ្លាំង និងមានអារម្មណ៍អាណិតអាសូរដល់ជនរងគ្រោះ បាត់បង់កាបូបមួយនេះ ដូច្នេះ ខ្ញុំបាទក៏សម្រេចចិត្តធ្វើរឿងដ៏ត្រឹមត្រូវមួយ នេះ ឡើងតែម្តង ។ ចុងបញ្ជប់ បុរសជាភ្ញៀវទេសចរ ជនជាតិ ជប៉ុន ក៏បានរកឃើញកាបូបរបស់ខ្លួនវិញ ខណៈ បានថ្លែងអំណរអរគុណ ដល់បុរសជាអ្នកបើកតាក់ស៊ី និងបានផ្តល់ប្រាក់រង្វាន់ ដល់ទៅ ២០០,០០០ យ៉េន ដល់បុរសជាអ្នកបើក តាក់ស៊ី មុននឹងធ្វើដំណើរចេញពីបាងកក ទៅប្រទេស សឹង្ហបុរី កាលពីម្សិលមិញ ៕

ប្រែសម្រួល ៖កុសល

ប្រភព ៖ អាស៊ីវ័ន