CamNews

Hot News ៖ រដ្ឋាភិបាលប្រទេស ប៉ាណាម៉ា រឹបអូស កាប៉ាល់កូរ៉េខាងជើង រត់ពន្ធសព្វាវុធ ខុសច្បាប់ ពីគុយបា

ព័ត៌មានអន្តរជាតិ ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន​  ស្កាយ  ចេញផ្សាយមុននេះបន្តិច
អោយដឹងថា   រដ្ឋាភិបាលប្រទេសប៉ាណាម៉ា  បានឃាត់កាប៉ាល់ កូរ៉េខាងជើងមួយគ្រឿង
បន្ទាប់ពីបានរកអោយឃើញថា បានព្យាយាមរត់គេចពន្ធខុសច្បាប់នូវម៉ីស៊ីល ពីប្រទេស
គុយបា ចូលទៅកាន់ប្រទេសកូរ៉េខាងជើង។

យ៉ាងណាមិញ បើយោងតាមសម្តីប្រធានាធិបតីប្រទេសនេះ លោក Ricardo Martinelli
ក៏បានអះអាងអោយដឹងផងដែរថា ដើមឡើយអាជ្ញាធរប្រទេសនេះ មានការសង្ស័យថា
កាប៉ាល់មួយគ្រឿងនេះរត់ពន្ធគ្រឿងញៀននោះទេ  តែដឹងអីថា  បន្ទាប់ពីមានការស៊ើប
អង្កេត និងឆែកឆរ  ទើបរកឃើញនូវសព្វាវុធធ្វើសង្រ្គាមជាច្រើនប្រភេទ  ដែលមិនអាច
ប្រកាសប្រាប់បាននោះទេ "undeclared weapons of war" ។

លើសពីនេះ     ប្រភពសារព័ត៌មានដដែលបន្ថែមថា  អំឡុងពេលនៃការចេញយុទ្ធនាការ
ឆែកឆររកឃើញនោះ captain កាប៉ាល់មួយនេះ បានមានបំណងក្នុងការធ្វើអត្តឃាតខ្លួន
ស្របពេលដែលអំពើហឹង្សា បានកើតមានឡើងទៅលើអ្នកបម្រើការងារលើកាប៉ាល់នោះ
ទាំង ៣៥ នាក់ ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច។

ដោយឡែក មកទល់នឹងពេលនេះ កាប៉ាល់មួយគ្រឿងនោះ ត្រូវបានអាជ្ញាធរប្រទេសប៉ា
ណាម៉ា ធ្វើការរឹបអូសរក្សាទុក ស្របពេលដែលភាគី ប្រទេសកូរ៉េខាងជើង មិនទាន់មាន
ការឆ្លើយតបទៅនឹងការរឹបអូសមួយនេះ នៅឡើយនោះទេ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ