រតនគីរី ៖ យ៉ាងហោចណាស់ មនុស្ស ម្នាក់បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ រីឯ ៤នាក់
ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរមួយ រវាងម៉ូតូ និងម៉ូតូ កាលពីវេលាម៉ោង
១១ព្រឹក ថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ស្ថិតនៅភូមិថ្មដា សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្ដ
រតនគីរី ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ម៉ូតូ១គ្រឿង
ម៉ាក ស៊ីរូស ជិះគ្នា ៣នាក់ក្នុង ល្បឿនយ៉ាងលឿនឡើងចំណោទ លុះដល់ ចំណុចកើតហេតុ បាន
បុកជាមួយម៉ូតូម៉ាក សេ ១២៥ ជិះគ្នា ២នាក់ប្ដី-ប្រពន្ធ ពេល កំពុងចុះចំណោទ ក៏បុកគ្នាពេញមួយ
ទំហឹង បណ្ដាលឱ្យជនរងគ្រោះទាំង៥នាក់ រងរបួស ធ្ងន់ស្រាល ហើយម្នាក់បានស្លាប់ពេលបញ្ជូន
ទៅដល់មន្ទីរពេទ្យ ។

សមត្ថកិច្ចមូលដ្ឋានបានបន្ដទៀតថា អ្នក ជិះម៉ូតូម៉ាក ស៊ីរូស ពណ៌ខ្មៅ គ្មានស្លាកលេខ ឈ្មោះ ម៉ាន
រ៉ា អាយុ ១៨ឆ្នាំ រងរបួសស្រាល រីឯអ្នករួមដំណើរឈ្មោះ ខ្លោង ដេរ អាយុ ១៨ឆ្នាំ រងរបួសស្រាល និង
អ្នកទៀតឈ្មោះ ម៉ាង និល អាយុ ១៧ឆ្នាំ រងរបួសធ្ងន់ ។ជន រងគ្រោះទាំង ៣ រស់នៅភូមិប្រាក់១ ឃុំ
សាមគ្គី ស្រុកអូរជុំ ។ ដោយឡែកជនរង គ្រោះ ២នាក់ ប្ដី-ប្រពន្ធ ជិះម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់
ស្លាកលេខ រតនគីរី ១អា៨៦៦៨ ប្ដីឈ្មោះ ទ្រាវ អនតែម អាយុ ៣៥ឆ្នាំ ជនជាតិគ្រឹង និងប្រពន្ធឈ្មោះ
សាង កាកហ៊ើយ អាយុ២៥ឆ្នាំ រងរបួសធ្ងន់ ហើយ បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ជនរងគ្រោះទាំង ២នាក់ រស់នៅភូមិ ស្វាយ ឃុំប៉យ ស្រុកអូរជុំ ខេត្ដរតនគីរី ។បើ តាមសមត្ថកិច្ច គ្រោះ
ថ្នាក់ចរាចរនេះបណ្ដាលមកពីទទួលទាំង២គ្រឿង បើកលឿនខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យបុក
គ្នាមានស្លាប់ និងរងរបួសយ៉ាងដូច្នេះ។ ក្រោយកើតហេតុ ម៉ូតូរបស់ជនរងគ្រោះត្រូវបានយកទៅរក្សា
ទុក នៅការិយាល័យចរាចរជើង គោក ដើម្បីដោះស្រាយបន្ដទៀត ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល