ភ្នំពេញ៖ យុវជនជាសិស្ស សាលាម្នាក់ ត្រូវបានកម្លាំង អាវុធហត្ថ នៃការិយាល័យ ប្រឆាំងការ
ជួញដូរមនុស្ស និង ការពារអនីតិជន រាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៨ ខែមីនា
ឆ្នាំ២០១៣ ដោយជាប់ពាក់ព័ន្ធ និង ការចាប់ រំលោភ ក្មេងស្រីអាយុ ១៤ឆ្នាំ ហើយរហូតធ្វើឲ្យ
ក្មេងស្រីរូបនេះ មានផ្ទៃពោះ។

ការចាប់ខ្លួនយុវជន រូបនេះ បានធ្វើឡើង ក្រោយពីមាន ពាក្យបណ្តឹង របស់ម្តាយ ក្មេងស្រីរង
គ្រោះ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពចាប់រំលោភជាច្រើនដងមក ហើយនោះ។

ប្រធានការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និង ការពារអនីតិជន នៃទីបញ្ជាការដ្ឋាន
អាវុធហត្ថ រាជធានីភ្នំពេញ លោក ជា ជោគ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់លោក បាន
ឃាត់ខ្លួន យុវជន ឈ្មោះ ពៅ រតនា អាយុ១៩ឆ្នាំ មុខរបរ ជាសិស្ស ដែលការឃាត់ខ្លួន ជន
សង្ស័យរូបនេះបានធ្វើឡើង តបតាមពាក្យបណ្តឹង របស់ម្តាយក្មេងស្រីរងគ្រោះ។

លោកជា ជោគ បានបន្តថា ជនសង្ស័យរូបនេះបានសារភាពថា រូបគេពិតជាបានចាប់ រំលោភ
ទៅលើក្មេងស្រីរងគ្រោះ ពិតប្រាកដមែន រហូតធ្វើឲ្យនាង មានផ្ទៃពោះ ទៀតផង។ បើតាម
លោក ជា ជោគ យុវជនរូបនេះ នឹងត្រូវកម្លាំងសមត្ថកិច្ច របស់លោក បញ្ជូនៅកាន់ សាលា
ដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល