ព័ត៌មានអន្តរជាតិ ៖ នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៤ ត្រីបាឡែន ងាប់ដ៏ធំមួយក្បាល បានអណ្តែតមក លើ ឆ្នេរដុំថ្ម Taranaki ស្ថិតនៅភាគខាងលិច នៃកោះភាគខាងត្បូង របស់ប្រទេស នូវែលសេឡង់ ។

បន្ថែមពីលើនេះ ប្រភព បន្ត អោយដឹងថា មន្ត្រីក្រសួង អភិរក្សបាននិយាយថា ត្រីបាឡែន ដែលមាន ទម្ងន់ ប្រមាណ ប្រហែលជា ១០០ តោននេះ ជាត្រីដ៏ធ្ងន់ដែលមើល ទៅមិនងាយស្រួល ក្នុងការដឹក ជញ្ជូន សាក សពរបស់វាឡើយ ដូច្នេះគេក៏សម្រេច ចិត្តទុកសាកសពត្រី បាឡែននោះចោល អោយវា រលួយ ទៅតាមធម្មជាតិ។

សាធារណៈជន បានជៀស ចេញឆ្ងាយពីសាកសពវា ដោយសារតែការពារ សុខភាពរបស់ខ្លួន ព្រោះ តែខ្លាច បាក់តេរី ឬមេរោគណាមួយ ចម្លងមកពួកគេ។

គួរបញ្ជាក់ថា ត្រីបាឡែន ដែលមានប្រវែង ១៩.៥ ម៉ែត្រ ត្រូវបានគេជឿថា ជាត្រីបាឡែន ពណ៌ខៀវ ដែល ជាប្រភេទត្រីធំជាងគេនៅលើពិភពលោក ៕

<object width="499" height="428" data="http://www.youtube.com/v/3neRMab7WoU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/3neRMab7WoU&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល និង ដើមអម្ពិល