ម៉ូដែលគឺជាការវិលជុំនៃការពេញនិយម ចំពោះប្រភេទ និងស្ទីលសម្លៀក។ ឆ្នាំចាស់កន្លងទៅ ឆ្នាំថ្មីមកដល់ គេតែងឃើញមានម៉ូដែល ឬស្ទីលថ្មីៗ ដែលត្រូវបានកែលំអ បន្ទាន់សម័យដោយយកតាមលំនាំចាស់ ហើយខោខោប៊ោយដាច់ រហែក វែង ឬខ្លី គឺជាសម្លៀកបំពាក់មួយ ក្នុងចំណោមនោះ។

ថ្វីបើ មានការពេញនិយម និងទាន់សម័យជានិច្ច ប៉ុន្ដែវិធីដើម្បីស្លៀកពាក់ខោខៅប៊ោយដាច់ រហែកទាំងនេះ ឱ្យបានត្រឹមត្រូវ ក៏ជាប្រការមួយដែលគួរដឹង។

១/ ខោខៅប៊ោយ skinny និង boyfriend

ប្រសិនអ្នកមិនដឹងថាត្រូវជ្រើសរើសម៉ូដែលណាមួយដើម្បីស្លៀក នោះយើងសូមណែនាំថា គួរតែមានខោខៅប៊ោយ skinny និង boyfriend ទាំងពីរប្រភេទ ព្រោះវាជាម៉ូដែលមូលដ្ឋានពិសេសរបស់ denim ដាច់ រហែក។ នៅពេលខោខៅប៊ោយ skinny ដែលមានរន្ធដាច់ រហែកតូចៗ ជួយឱ្យមិត្តនារីបញ្ចេញបាននូវភាពស្រស់ក្មេង នោះខោខៅប៊ោយ boyfriend ដែលមានរាងធំទូលាយ នឹងធ្វើឱ្យអ្នកបានស្រស់ក្មេង ដោយឡែកជាងពេលណាៗទាំងអស់។

ខោខៅប៊ោយ skinny និង boyfriend សមស្របជាមួយនឹងប្រភេទអាវស្ទើរតែទាំងអស់ ចាប់ពីអាវវាលក្លៀក អាវរឹប អាវបង្ហាញផ្ចិត crop-top រហូតដល់អាវសិមិស អាវយឺតមាន ឬមិនមានមួក ។ល។ ប៉ុន្ដែ អ្វីដែលអ្នកត្រូវចងចាំដើម្បីឱ្យបានសមស្របទៅនឹងការនិយមថ្មីសម្រាប់ឆ្នាំ ២០១៣ នោះគឺ ខោខៅប៊ោយរឹប skinny jean ដោយប្រវែងសមស្របបំផុតគឺត្រឹមភ្នែកគោរ មិនគួរវែងជាងនេះ ហើយក៏មិនគួរខ្លីជាងនេះ។ ចំពោះ ខោខៅប៊ោយធំ boyfriend jean វិញ វាមិនដូចទៅនឹងឆ្នាំមុនៗ ដែលគេនិយមខោប្រភេទធំទូលាយ ឆ្នាំនេះ ក្រុមអ្នកស្នេហាខោខៅប៊ោយ ងាកមកនិយមប្រើប្រភេទរាងតូចជាងមុនបន្ដិច។

២/ ខោខៅប៊ោយខ្លី Denim shorts

ការរស់ឡើងវិញដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់ស្ទីល vintage នៃបណ្ដាឆ្នាំក្នុងទសវត្សទី ៩០ នៃសហស្សវត្សមុន នោះ គឺខោខៅប៊ោយខ្លី shorts jeans ។ ខោប្រភេទនេះ ងាយស្រួលស្លៀកពាក់ជាមួយអាវផ្សេងៗ ជាងខោខៅប៊ោយវែង។ អ្នកនឹងមានភាពថ្លៃថ្នូ នៅពេលស្លៀកជាមួយអាវយឺត និងអាវធំ trench coat ឬបញ្ចេញភាពទាក់ទាញ ដោយប្រើអាវសិមិស tartan ចងចង្កេះ។ល។ ខោខៅប៊ោយខ្លីនេះ ក៏ងាយស្រួលប្រើប្រាស់ជាមួយសម្ភារៈដទៃ។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

street style កំពូលៗ របស់អ្នកស្នេហាសម្លៀកបំពាក់ ក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដ រដូវផ្ការីក/រងា

តារា កូរ៉េខាងត្បូង ប្រជែងស្ទីលគ្នា នៅលើកម្រាលព្រំ Seoul Fashion Week

នារីដែលមានរាងដូចផ្លែសារី គួរតែស្លៀកពាក់រ៉ូប បែបណា?

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ k14