ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ស្រស់ស្អាត ប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា កំពុងតែសប្បាយកើបប្រាក់ នៅលើទឹកដីអូស្ត្រាលី ដែលបានចាកចេញស្ងាត់ៗកាលពីពាក់កណ្ដាល ខែសីហា ឆ្នាំ២០១៤ កន្លងទៅ ហើយការទៅសម្ដែងនេះ ក៏ដើម្បីរួមចំណែកក្នុងការជួយ ទៅដល់កុមារកំព្រា តាមរយៈសំឡេង ព្រោះថវិកាចំណេញ នឹងយកទៅបរិច្ចាគ មួយចំនួន។

អ្វីដែលមហាជន ចាប់អារម្មណ៍ចំពោះ ឈិត សុវណ្ណបញ្ញា តារាចម្រៀងសំឡេងស្រទន់ មុខមានមន្តស្នេហ៍នេះមិនត្រឹមតែការចេញច្រៀង ក្រៅប្រទេសទេ នាងក៏ជួបជាមួយតារាចម្រៀង មាស សុខសោភា ទោះជាស្ថិតក្នុងផលិតកម្មទីទៃពីគ្នា តែហាក់ត្រូវដងត្រូវផ្លែគ្នាខ្លាំងណាស់ ផ្ទុយស្រឡះកាលពីពេល មាស សុខសោភា ទៅច្រៀងជាមួយនាង ពេជ្រ សោភា ដែលស្ទើរតែរូបថតជាមួយគ្នាមួយសន្លឹក ក៏គ្មានដែរ ។ តារាចម្រៀងរួមផលិតកម្ម ហង្សមាស នាង សុន ស្រីពេជ្រ ធ្លាប់បានសរសើ កញ្ញា ឈិត សុវណ្ណបញ្ញា ថា ជាតារាចម្រៀងមានអត្តចរិកល្អ មិនឆ្មើងឆ្មៃ គោរពររៀមច្បង និងជាតារាចម្រៀងគួរឲ្យស្រឡាញ់ ចូលចិត្តជាងគេ ។

ចំណែកឯតារាចម្រៀង ពេជ្រ សោភា វិញ ពេលលេងល្បែងចាក់ទឹកកក នាងបានអញ្ជើញ ឈិត សុវណ្ណបញ្ញា ឲ្យលេងជាមួយដែរ មើលទៅហាក់ស្រឡាញ់នឹងចូលចិត្តនាងជាខ្លាំង ។ លើសពីនេះ នាង ពេជ្រ សោភា ក៏បាន Share រូបឈិត សុវណ្ណបញ្ញា ក្នុង FaceBook ហើយសរសើថា "ស្អាតណាស់ តារាចម្រៀងស្រី មានបេះដូងស្រស់ស្អាត" ។

ចំណែកប្រភពគួរឲ្យទុកចិត្តមួយ ធ្លាយចេញពីចង្កោមអ្នកសិល្បៈ បាននិយាយថា គ្មានអ្នកណាល្អជាង ឈិត សុវណ្ណបញ្ញា ទេ ក្នុងអាជីពលក់សំឡេងនេះ ថ្វីត្បិតតែនាងមិនសូវចេញ បទចម្រៀងច្រើនដូចគេ នាងមិនដែលមាត់ក អ្វីទាំងអស់ សំខាន់ទោះតារាចម្រៀងផ្សេង យកបទចម្រៀងនាងទៅច្រៀង ក៏មិនដែលថាអ្វីឡើយ ពិសេសនាងមិនដែលចូលចិត្ត និយាយដើមតារាចម្រៀង ឬតារាសិល្បៈណាឡើយ គឺចូលចិត្តសន្សំសុខណាស់ ។

ទោះជាយ៉ាងណាក្ដី ជារឿងដ៏កម្រ ព្រោះក្នុងពិភពសិល្បៈ មិនសូវមានអ្នកណា កោតសរសើរគ្នាណាស់ ។ សម្រាប់ ឈិត សុវណ្ណបញ្ញា បើតាមរយៈការអង្កេតលើអត្តចរិត និងតាមបណ្ដាញសារព័ត៌មានក្នុងចុះផ្សាយជាហូរហែ កន្លងមក នាងពុំដែលពើបប្រទះ នឹងរឿងរ៉ាវស្នេហាអាស្រូវ ហែកហួរគ្នាឡើយ ដូច្នេះមិត្តរួមអាជីពភាគច្រើនតែងកោតសរសើរ ថា នាងពិតជាស័ក្តិសមក្នុងងារ ជាតារាចម្រៀងមានអត្តចរិកល្អជាងគេ។

LookingTODAY នៅមិនទាន់ទទួលបានការបកស្រាយបែបណាមួយ ជុំវិញរឿងរ៉ាវទាំងអស់នេះ ពី ឈិត សុវណ្ណបញ្ញា បានទេ ខណៈដែលនាង កំពុងតែសម្ដែង ក្នុងទឹកដីអូស្រ្តាលី ឯណោះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល