ព័ត៌មានអន្តរជាតិ ៖ យោធាប្រទេស ស៊ីរី អះអាងក្តែងៗអោយដឹងថា ខ្លួនបានបាញ់ ទម្លាក់យន្តហោះគ្មាន មនុស្សបើករបស់សហរដ្ឋអាមេរិក (Drone) ធ្លាក់ នៅជិតទីក្រុង Latakia ជាទីក្រុងដែលស្ថិតនៅក្រោមការ គ្រប់គ្រងដ៏រឹងម៉ាំរបស់ប្រធានាធិបតីលោក Bashar al-Assad នាភាគខាងជើងឆៀងខាងលិចប្រទេសស៊ីរី

ដោយឡែក មន្រ្តីសហរដ្ឋអាមេរិក គូសបញ្ជាក់អោយដឹងថា ពួកគេបានបាត់ទំនាក់ទំនងជា មួយនឹងយន្ត ហោះគ្មានមនុស្សបើកខាងលើ ក៏ប៉ុន្តែ ពុំទាន់ច្បាស់ការណ៍នៅឡើយទេថាតើវាត្រូវបានបាញ់ទម្លាក់ដោយ ក្រុមណាមួយឬក៏យ៉ាងណា ។ ប្រសិនបើមានជាការបញ្ជាក់ច្បាស់លាស់ ថា យន្តហោះ គ្មានមនុស្សបើក ខាងលើត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងប្រទេស ស៊ីរីនោះ វាគឺជាលើក ដំបូងហើយ ដែលកងកម្លាំង ប្រទេសស៊ីរី ធ្វើការវាយប្រហារទៅលើយន្តហោះអាមេរិក បន្ទាប់ពីចាប់ផ្តើម ការវាយប្រហារចម្រុះប្រឆាំង ទៅនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម IS ។ គួរបញ្ជាក់ថា ស៊ីរី មិនចួលរួមក្នុងការវាយឆ្មក់ក្រុមរដ្ឋអ៊ីស្លាមជ្រុល និយម ក្នុងក្រុមវាយប្រហារចម្រុះ ដឹកនាំដោយ សហរដ្ឋអាមេរិកនោះទេ ។

ភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីរី Sana រាយការណ៍អោយដឹងថា យន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើក ខាងលើនេះ គឺប្រៀបបានទៅនឹង សត្រូវ ដូច្នេះដែរ ពីព្រោះថា ហោះ ចូល ដែន អាកាសស៊ីរីហើយ ដោយ គ្មានផ្តល់នូវព័ត៌មានលម្អិតច្បាស់លាស់នោះទេ ។ ដោយឡែក មន្ទីរ បញ្ជ កោណសហរដ្ឋអាមេរិក អោយ ដឹងថា ខ្លួននឹងធ្វើការស៊ើបអង្កេត ទាក់ទិនទៅនឹងបរិបទមួយនេះ ។

គួររំឮកថា កាលពីអំឡុងខែកន្លងទៅនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន ប៊ីប៊ីស៊ី ប្រធានាធិបតី លោក Assad អោយដឹងថា រាល់ព័ត៌មានទាំងអស់ ត្រូវបានផ្តល់ទៅដោយ រដ្ឋាភិបាលប្រទេសស៊ីរី អោយ ដឹងសព្វគ្រប់ ស្តីពីការវាយប្រហារចម្រុះនោះ តាមរយៈភាគីទី ៣ ។គួរបញ្ជាក់ថាយន្តហោះចម្បាំងប្រទេស ហ្ស៊កដានី ក៏បានចូលរួមក្នុងការវាយប្រហារចម្រុះ តាមដែនអាកាស ប្រឆាំង ទៅនឹងក្រុម IS ដូចគ្នាដែរ ប៉ុន្តែយន្តហោះចម្បាំងប្រភេទនេះ បែរជាធ្លាក់ នៅភាគខាងជើង ប្រទេស ស៊ីរី អំឡុងឆ្នាំ ២០១៤រហូតដល់ ក្រុម IS ចាប់បានពីលុតអ្នកបើកបរ រួចធ្វើការសម្លាប់ដុតទាំងរស់ នៅ ពេលបន្ទាប់មក ដែលបានធ្វើអោយ ពិភពលោកមានការតក់ស្លុតជាខ្លាំង ៕

- អាន ៖ ពិភពលោក តក់ស្លុត ជាមួយនឹងវីដេអូ IS សម្លាប់ចំណាប់ខ្មាំង ជាពីលុត បើកយន្តហោះ "ដុតទាំងរស់"

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី