CamNews

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ ករណីចោរប្លន់នៅបាត់ដំបងកន្លងមក គឺមេខ្លោងបញ្ជាចេញពីគុកខេត្តកណ្តាល

(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍនា​ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានលើកឡើងថា ករណីចោរប្លន់​ប្រដាប់អាវុធលើអាជីវករ ខេត្តបាត់ដំបងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនោះ គឺមានមេខ្លោង ដែលបញ្ជាចេញពីពន្ធនាគារខេត្តកណ្តាលឯណោះវិញ ដែលអ្នកបញ្ជាហ្នឹងចាត់ចែងទាំងអស់។

លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងយ៉ាងដូច្នេះថា «រឿងមួយ.... រឿងបាត់ដំបងដែលពាក់ព័ន្ធគ្នាប៉ុន្មានថ្ងៃហ្នឹង អាអ្នកដែលធ្វើស្អីៗហ្នឹង មិញឯកឧត្តម កង សុខន បានលើកឡើងហើយដែរ អាអ្នក..ដែលបញ្ជាហ្នឹង គឺនៅក្នុងគុកខេត្តកណ្តាល ​អានៅខេត្តកណ្តាលហ្នឹង គាត់ជាអ្នកបញ្ជាអ្នកចាប់ អ្នកណាលួច អាណាឆក់ អ្នកធ្វើស្អីៗហ្នឹង គាត់បញ្ជាពីហ្នឹងទៅទាំងអស់ នៅពេលដែលយើងឆែកទៅបានឃើញ»។

ការលើកឡើងរបស់លោក អង្គ វង្សវឌ្ឍានា ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ ក្នុងឱកាសពិធីបិទសន្និបាត បូកសរុបលទ្ធផលការងាររបស់សាលាឧទ្ធរណ៍ ឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តឆ្នាំ២០១៦។

សូមបញ្ជាក់ថា នៅក្បាលព្រលប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ ជនសង្ស័យ៦នាក់ ជិះម៉ូតូ៣គ្រឿងកាំភ្លើង២ដើម បានចេញស្ទាក់មកបាញ់ និងប្លន់យកកេសដាក់គ្រឿងអលង្ការ និងលុយ ពីជនរងគ្រោះមួយគ្រួសារ ស្ថិតនៅភូមិអូរតាំគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខណ:ក្រុមជនរងគ្រោះ បានបើករថយន្តដឹកទ្រព្យសម្បត្តិទាំងនេះ ពីផ្សារណាត់មកផ្ទះ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមចោរបានបាញ់ចំនួន២គ្រាប់ ប៉ុន្តែមិនបណ្តាលឲ្យជនរងគ្រោះណាម្នាក់ រងគ្រោះថ្នាក់នោះទេ មុនពេលដែលពួកវា បានបើកម៉ូតូគេចខ្លួន ជាមួយកេសដាក់គ្រឿងអលង្កា និងលុយទាំងនោះ។

សូមជំរាបថា នាពេលថ្មីៗនេហ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរគ្រប់មូលដ្ឋាន យកចិត្តទុកដាក់បង្កើនការវាយបង្រ្កាប ក្រុមចោរប្រដាប់អាវុធ ដែលធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋយ៉ាងសាហាវនាពេលថ្មីៗនេះ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមឱ្យគ្រប់ទីកន្លែងទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងវ៉ៃបង្រ្កាបពួកឧក្រិដ្ឋជនប្លន់ប្រដាប់អាវុធនេះ ព្រោះក្រុមនេះ គឺជាក្រុមគ្មានសាសនាណាទាំងអស់ ព្រោះគ្មានសាសនាណាប្រដៅឱ្យពួកនេះ ប្រព្រឹត្តអំពើលួចប្លន់នោះទេ អញ្ជឹងសុំក្រៅពីអាជ្ញាធរថ្នាក់ជាតិ កម្លាំងប្រដាប់អាវុធ កម្លាំងមានសមត្ថកិច្ចថ្នាក់ជាតិ ថ្នាក់ក្រោមជាតិទាំងអស់ បង្កើននូវការប្រុងប្រយ័ត្ន ហើយបើកប្រតិបត្តិការដើម្បីទប់ស្កាត់ និងបង្រ្កាបចំពោះអំពើ ប្លន់ប្រដាប់អាវុធ និងក្រុមជនឃោរឃៅ»។

ការដាក់បទបញ្ជាជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយការបញ្ជ្រាបទស្សនទាន សីលធម៌ សាសនា ដើម្បីសុដុមនីយកម្មនៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី