CamNews

អតីតនាយករដ្ឋមន្រ្តីស្រី លើកដំបូងប្រទេសអង់គ្លេស ទទួលមរណៈភាព ក្នុងវ័យ ៨៧ ឆ្នាំ

ព័ត៌មានអន្តរជាតិ   ៖   អតីតនាយករដ្ឋមន្រ្តីស្រី  លើកដំបូងរបស់ប្រទេសអង់គ្លេស  ឈ្មោះ
Margaret Thatcher បានទទួលមរណៈភាពហើយ  កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ ក្នុងជន្មាយុ
៨៧   ឆ្នាំ​  ខណៈពេលដែលប៉ុន្មានឆ្នាំចុងក្រោយនេះ  លោកស្រីត្រូវបានវាយប្រហារយ៉ាងធ្ងន់
ធ្ងរពីសំណាក់ជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល នេះបើយោងតាមសេចក្តីរាយការណ៍ ដែល
បានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស CNN នាវេលាប៉ុន្មានម៉ោងមុននេះ។

លើសពីនេះប្រភពសារព័ត៌មាន  ដដែលបន្ថែមថា  លោកស្រី ​ Margaret ​ បានទទួលមរណៈ
ភាពនៅឯសណ្ឋាគារRitz Hotel ភាគកណ្តាលទីក្រុងឡុងដ៍ ហើយបើនិយាយពីកម្មវិធីបុណ្យ
សពរបស់លោកស្រី នឹងត្រូវធ្វើឡើង St. Paul's Cathedral ដោយនឹងមានការចូលរួមគោរព
វិញ្ញាណក្ខន្ធយ៉ាងអធឹកអធមផងដែរ។

គួររំឭកផងដែរថា លោកស្រី Margaret បានបំរើប្រទេសជាតិ អំឡុងឆ្នាំ១៩៧៥ ដល់ ១៩៩០
ខណៈពេលដែលលោកស្រីផ្ទាល់ ជាមេដឹកនាំគណបក្ស Conservative Party ។ មិនត្រឹមតែ
ប៉ុណ្ណោះ លោកស្រីក៏ទទួលបានបរមងាថ្មីមួយផ្សេងទៀតផងដែរ ឈ្មោះ"Iron Lady" ក៏ព្រោះ
តែភាពស្វិតស្វាញរបស់លោកស្រីក្នុងវិស័យនយោបាយ។

គួរបញ្ជាក់ផងដែរថា លោកស្រីបានចូលនិវត្តន៍ បន្ទាប់ពីមានការវាយឡុកជាខ្លាំងពីសំណាក់
ជម្ងឺដាច់សរសៃឈាមខួរក្បាល ចាប់តាំងពីឆ្នាំ  ២០០២ មកម្ល៉េះ  ខណៈពេលដែលប៉ុន្មានឆ្នាំ
ចុងក្រោយនេះ ជម្ងឺកាចសាហាវប្រភេទនេះ ក៏បានផ្តាច់សង្ខារលោកស្រីតែម្តង៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN