ម៉ិចស៊ិកូ៖ តាមការអោយដឹងពីអ្នកធ្វើនំនៃហាង Venustaino Carrazanda ប្រទេសម៉ិចស៊ិកូ
កាលពីដើមសប្ដាហ៍នេះ បានអោយដឹងថា ក្រុមអ្នកធ្វើនំចំនួន ១២ នាក់បានមកជួបជុំគ្នា
ក្នុងហាង ដើម្បីធ្វើ Sandwich ដ៏ធំអស្ចារ្យមួយ។

Torta ជាប្រភេទ Sandwich ដែលមានប្រជាប្រិយភាពបំផុត ក្នុងប្រទេស Mexico។ Torta គឺ
ជាអាហារដែលគេធ្វើសម្រាប់ តែការញាំបំបាត់ការឃ្លានមួយភ្លែតៗ ប៉ុណ្ណោះ។ តែពេលនេះ
ក្រុមអ្នកធ្វើនំហាង Venustiano បានធ្វើ Torta (sandwich) ដ៏ធំបំផុតក្នុងពិភពលោក ពោលគឺ
វាមានប្រវែង ៥៣ម៉ែត្រ និងទំងន់ដល់ទៅ ៧០ គីឡូក្រាមឯណ្ណោះ។

តាមការប្រាប់អោយដឹងពីម្ចាស់ហាងលោក Elena Segura បានអោយដឹងថា នំនេះមិនត្រឹម
តែធំទេ តែវាមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។ នេះដោយសារតែ នំនេះត្រូវបានផ្សំគ្រឿង
រាប់រយមុខ ជាពិសេស ការធ្វើនំនេះ សុទ្ធតែចុងភៅមានថ្វៃដៃល្អទៀតផង។ លោកបានបន្ដ
ថា គោលបំណងនៃការធ្វើនំនេះ គឺសម្រាប់ការដាក់តាំងពិពរណ៍ជាតិដ៏ធំ ក្នុងទីក្រុងម៉ិចស៊ិកូ
កាលពីដើមសប្ដាហ៍នេះ។

ដោយ៖ នារី
ប្រភព៖ sky