ភ្នំពេញ ៖ បុរសជនជាតិស្វីសម្នាក់ ត្រូវ បានបុគ្គលិកផ្ទះសំណាក់ស៊ីក្លូ ស្ថិតនៅអគារ លេខ៥០E0 ផ្លូវលេខ២៣កែងផ្លូវលេខ១៧២ ភូមិទី៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់លេខ៨ ជាន់ទី១ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ NEUKOMMHANS DIETERកើតនៅឆ្នាំ១៩៥១ មុខរបរទេសចរ ចូលមកប្រទេសកម្ពុជា តាមច្រកព្រលានយន្ដហោះសៀមរាប កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើត ហេតុ ជនរងគ្រោះនិងមិត្ដភក្ដិម្នាក់ទៀតជា ជនជាតិអាល្លឺម៉ង់ បានមកស្នាក់នៅផ្ទះសំណាក់ ហើយក្នុងពេលស្នាក់នៅនោះ គឺជនរងគ្រោះ ហូបបាយនិងចំណីជាធម្មតា ប៉ុន្ដែបានប្រាប់មិត្ដភក្ដិថា ក្រពះមានបញ្ហាខ្លាំង ។ លុះក្រោយមក ជនរងគ្រោះក៏ដេកស្លាប់នៅគ្រែ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិិច្ច និងគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ ចុះមកពិនិត្យ ដោយសន្និដ្ឋានថា ស្លាប់ដោយសារបញ្ហាគាំងបេះដូង ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្ដស្ទឹងមានជ័យ ដើម្បីប្រគល់ទៅឱ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល