ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីល្បាញស្រីស្អាត ពេជ្រ សោភា ត្រូវបាន អ្នកគាំទ្ររៀបចំខួបកំណើតមុនពីរថ្ងៃក្នុង ឆ្នាំនេះ ហាក់ទទួលបានការគាំទ្រ ច្រើនជាងមុនទ្វេដង បន្ទាប់ពីចេញអាល់ប៊ុមនិពន្ធខ្លួនឯង និងរៀបការប្ដីរួចមក ។ មហាជនកត់សម្គាល់ឃើញថា ពេជ្រ សោភា មិនត្រឹមជា តារាចម្រៀងល្បីល្បាញម្នាក់ និងជាអ្នកនិពន្ធម្នាក់ទេ តែនាងក៏ជាមនុស្សម្នាក់ ដែលមានទេពកោសល្យខ្ពស់ ក្នុងការនិយាយស្ដីផងដែរ ថ្វីដ្បិតពេលខ្លះ នាងលេងសើច ច្រើនបន្តិច លើឆាកក៏ដោយ តែជាដំបូន្មានល្អៗ អាចយកជាការបាន ។

ថ្លែងទៅកាន់អ្នកគាំទ្រ ជាង៣០នាក់ ក្នុងហាងតែគុជមួយកន្លែង កណ្ដាលរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ជា៥ល្ងាច ពេជ្រ សោភា បានអរគុណម្ដងហើយម្ដងទៀត សម្រាប់ទឹកចិត្តស្រឡាញ់នាង និងតាមហែរហម គ្រប់ពេលឡើងច្រៀង លើឆាកតន្រ្តីម្ដងៗ ។ មួយវិញទៀត សម្រាប់អ្នកគាំទ្រ គឺនាងសុំចិត្តថា ពេលអ្នកណាជេរ ស្ដីនាង សុំឲ្យពួកគេអរគុណអ្នក ជេរនាងផង ហើយកុំតបតអ្វីទាំងអស់ ។

សារពី ពេជ្រ សោភា សំខាន់ចុងក្រោយ បាននិយាយសំណូមពរចំៗ ទៅកាន់អ្នកគាំទ្រ ក្នុងអត្ថន័យយ៉ាងល្អថា នាងសុំចិត្តអ្នកដែលមានឈ្មោះមានអក្សរនៅខាងចុងថា «Sp» នៅក្នុងហ្វេសបុក ដែលសម្គាល់ថា ជាអ្នកគាំទ្រ ពេជ្រ សោភា ទាំងអស់ សូមមេត្តា កុំនិយាយអ្វី ឬធ្វើអ្វីទាក់ទងនឹងព័ត៌មាននយោបាយ មិនថា ប្រឆាំង ឬស្រប គឺមិនគួរចែកចាយអ្វីទាំងអស់ ស្រលាញ់ ឬស្អប់ត្រូវទុកក្នុងចិត្ត ។ ពេជ្រ សោភា មិនថាអ្វីទេ បើអ្នកគាំទ្រនាង មិនប្រើកន្ទុយឈ្មោះថា «Sp» ហើយបើមានសូមប្រុងប្រយ័ត្នបន្តិច ព្រោះនាងជាតារាចម្រៀងស្រីម្នាក់ មិនកាន់គណបក្សនយោបាយ មួយណាឡើយ ហើយនាងក៏ធ្លាប់ ក្លាយជាជនរងគ្រោះ ព្រោះតែការរៃអង្គាសប្រាក់ ឲ្យអ្នករងគ្រោះដោយទឺកជំនន់ ម្ដងរួចមកហើយ ថា នាងចូលជាមួយគណបក្សប្រឆាំង ។ តែនាងធ្វើអ្វីៗ ដើម្បីអ្នកក្រ មិនមែនដើម្បីបក្សណាមួយឡើយ ។

ពេជ្រ សោភា បន្តថា មិនមែនបិទសិទ្ធិអ្នកគាំទ្រ មិនឲ្យលេងនយោបាយ ឬបិទសិទ្ធិក្នុងការបញ្ចេញមតិឡើយ តែពួកគេ សុទ្ធតែដាក់ឈ្មោះនាង នៅពីក្រោយ ដូចនេះអាចនឹងមានបញ្ហាណាមួយកើតឡើង បើនៅតែបន្តសកម្មភាព បែបនេះ។ យ៉ាងណាមិញ អ្នកគាំទ្រសុទ្ធតែបានយល់ ពីទឹកចិត្តរបស់នាង និង សន្យាថា ធ្វើតាមការសំណូមពររបស់ ពេជ្រ សោភា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល