អាន៖ ក្រសួងការបរទេស បញ្ជាក់ថាស្រ្តីជា ប្រពន្ធខ្មែរត្រូវប្តី ជនជាតិកូរ៉េសម្លាប់ តាមរូបភាពគ្រោះ ថ្នាក់ចរាចរ

ត្បូងឃ្មុំ ៖ ករណីដ៏ភ្ញាក់ផ្អើល និងធ្វើឱ្យ មានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ មជ្ឈដ្ឋានទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសកូរ៉េនោះ ស្ដីអំពីស្ដ្រីជនជាតិខ្មែរ ម្នាក់ ត្រូវប្ដីជនជាតិកូរ៉េ សម្លាប់តាមរយៈប្រើរូប ភាពបង្កជាគ្រោះថ្នាក់ ចរាចរណ៍ នៅព្រឹកថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ នគរបាលខេត្ដ ត្បូងឃ្មុំ បានចុះទៅជួប សម្ភាសន៍និងសួរនាំ ពី ដំណើររឿង របស់ឪពុកម្ដាយនិងក្រុមគ្រួសារ ស្ដ្រីរងគ្រោះដល់ស្រុកកំណើតតែម្ដង។ ផ្ទះស្ដ្រីរងគ្រោះស្ថិតនៅ ភូមិក្ដល់លើ ឃុំ ទ្រា ស្រុកក្រូចឆ្មា ខេត្ដត្បូងឃ្មុំ ។

ស្នងការនគរបាលខេត្ដត្បូងឃ្មុំ លោក ឧត្ដមសេនីយ៍ម៉ៅ ពៅ បានបញ្ជាក់ថា “ ក្រោយ ពីទទួលបានសេចក្ដី ប្រកាស ព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពីករណីនេះ ខ្ញុំ បានចាត់ឱ្យមន្ដ្រីនគរបាលជំនាញ ចុះទៅដល់ ផ្ទះឪពុកម្ដាយ និងសាច់ញាតិស្ដ្រីរងគ្រោះ ហើយយើងទទួលបានរូបថត និងការជួប សម្ភាសន៍ផ្ទាល់ជាមួយឪពុក ម្ដាយរបស់នាង ដោយបានសម្ដែងការសោកស្ដាយ និងឈឺ ចាប់បំផុត ពេលទទួលបានព័ត៌មានដ៏តក់ស្លុត ខាងលើនេះ” ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយមន្ដ្រីនគរ បាល ដែលចុះទៅសួរនាំខាងលើនេះ ម្ដាយ ស្ដ្រីរងគ្រោះ បាននិយាយ ទាំងក្ដុកក្ដួលថា “ខ្ញុំ មានការសោកស្ដាយកូន ស្រីខ្លួនឯងយ៉ាងខ្លាំង នៅពេលដែលដឹងថា កូនមានរឿង” ។

យោងតាមរូបថត ដែលសមត្ថកិច្ចបង្ហាញ អំពីការថតរួមគ្នារវាងស្ដ្រីរងគ្រោះនិងជន ល្មើសជាប្ដី ឃើញថា ពួកគេទាំងពីរនាក់ពិត ជាសាកសម និងស្រស់ស្អាតយ៉ាងខ្លាំង ប៉ុន្ដែ មិនគួរណា បុរសជនជាតិកូរ៉េរូបនោះ ប្រព្រឹត្ដ ទង្វើដ៏ព្រៃផ្សៃយ៉ាងដូច្នេះមកលើប្រពន្ធរបស់ ខ្លួន តាមរយៈគ្រោះថ្នាក់ចរាចរណ៍ទាំងនាង មានផ្ទៃពោះ៧ខែ និងបន្សល់ទុកកូនស្រីអាយុ ៥ឆ្នាំឱ្យនៅកំព្រាទៀតផង ពោលម្ដាយស្លាប់ ចោល រីឯឪពុកត្រូវជាប់គុក ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យក្រសួងការបរទេស លោកកុយ គួង បានបញ្ជាក់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ថា ក្រោយពីការស្រាវ ជ្រាវតាម ជំនាញរបស់ខ្លួន ពីសំណាក់នគរបាលប្រទេស កូរ៉េនោះ ជាលទ្ធផល ស្ដ្រីជនជាតិខ្មែរ ឈ្មោះ អ៊ី ស៊ីឡែន មិនបានស្លាប់ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ពិតប្រាកដនោះឡើយ ពោល ជាការសម្លាប់របស់ប្ដីនាង ដែលជនជាតិកូរ៉េ ក្នុងគោលបំណងចង់បានលុយ ពីក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតរបស់ ប្រពន្ធជិត៩លានដុល្លារ ។

លោកកុយ គួង បានបញ្ជាក់នៅក្នុងសេចក្ដី ថ្លែងការណ៍របស់ខ្លួនទៀតងថា “បុរសជន ជាតិកូរ៉េ មានចេតនាសម្លាប់ប្រពន្ធខ្លួនឯងតាមរយៈរូបភាពជាគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤” ។

បើតាមអ្នកនាំក្រសួងការបរទេសរូបនេះ ក្រសួងការបរទេស បានជំរុញឱ្យស្ថានទូត របស់ខ្លួននៅប្រទេសកូរ៉េដាក់ពាក្យបណ្ដឹង ទាមទារសំណងជូនក្រុមគ្រួសារ ។

ស្ដ្រីរងគ្រោះជាស្រុកក្រូចឆ្មា ខេត្ដត្បូងឃ្មុំ បានរៀបការជាមួយបុរសជនជាតិកូរ៉េរូបនេះ កាលពីឆ្នាំ២០០៨មកម្ល៉េះ ហើយពួកគេបង្កើត បានកូនស្រីម្នាក់រហូតមកដល់ពេលនេះមានអាយុ៥ឆ្នាំហើយ និងមានកូនក្នុងផ្ទៃ ៧ខែ ប៉ុន្ដែមិនទាន់បានឃើញពន្លឺព្រះអាទិត្យក៏ស្លាប់ ទៅជាមួយម្ដាយរបស់ខ្លួនតាមរយៈឪពុកខ្លួនឯង ។

បច្ចុប្បន្នបុរសជនជាតិកូរ៉េរូបនេះ ត្រូវ បាននគរបាលប្រទេសកូរ៉េ ចាប់ខ្លួននិងបញ្ជូន ទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល