ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានចងក ធ្វើអត្តឃាត់សម្លាប់ខ្លួននៅក្នុងផ្ទះ ដោយយកសារុង
ចងភ្ជាប់នៅនឹងធ្នឹមផ្ទះ ខណៈប្រពន្ធនិងកូនដេក លក់ មួយភាំង ហេតុការណ៍នេះកើតឡើង
កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្ទះ របស់ជនរងគ្រោះ
ភូមិកណ្តាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

របាយការណ៍របស់នគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ឹម សំបូរ ភេទប្រុស អាយុ
៤២ឆ្នាំ មានមុខរបរ ជាកសិក រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

របាយការណ៍បានបន្តទៀតថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ វេលា
ម៉ោង១៨និង០០នាទី ជនរងគ្រោះបានរត់ទៅក្នុង វត្តក្បាលកោះ ដោយស្រែកថា មានគេដេញចាប់
ពេលនោះប្រពន្ធនិងកូន រួមទាំងអ្នកជិតខាង បាននាំគ្នាដេញចាប់យកមកផ្ទះ រួចហើយពេលយប់នាំ
គ្នាចាំមើលថែរហូតដល់ម៉ោង៣ទៀបភ្លឺ ជនរងគ្រោះបានយកខ្សែភ្លើងបំរុងចងក ហើយត្រូវកូនរបស់
ជនរងគ្រោះដណ្តើមចេញ រហូតដល់ម៉ោង ៤និង៣០នាទី ទៀបភ្លឺ ដេកលក់មួយភាំងភ្ញាក់ឡើងក៏ប្រ
ទះឃើញ ជនរងគ្រោះ យកសារុងចងកភ្ជាប់ទៅនឹងធ្នឹមផ្ទះ ស្លាប់បាត់ទៅ ហើយក៏មានការភ្ញាក់ផ្អើល
តែម្តងទៅ ។

នគរបាលមូលដ្ឋាន ចុះទៅពិនិត្យសពឃើញថា ជនរងគ្រោះពិតជា ចងកសម្លាប់ខ្លួនដោយខ្លួនឯង
ពិតប្រាកដមែន រួចក៏ប្រគល់សពទៅឲ្យក្រុម គ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល