ព័ត៌មានអន្តរជាតិ ៖ យន្តហោះដឹកអ្នកដំណើរ របស់ ក្រុមហ៊ុន អាកាសចរណ៍ Air France ប្រទេស បារាំងនោះ បង្ខំចិត្តចុះចតជាបន្ទាន់ និងទាំងអាសន្ន នៅក្នុងប្រទេសកេនយ៉ា បន្ទាប់ពីបានរកឃើញ គ្រាប់បែកក្លែងក្លាយនៅក្នុងបន្ទប់ទឹកយន្តហោះ ។

ប្រភពពីអាកាសយានដ្ឋានអន្តរជាតិ ឲ្យដឹងថា យន្តហោះ ដឹក អ្នកដំណើរ របស់ក្រុមហ៊ុនអាកាស ចរណ៍ Air France ប្រភេទ Boeing 777 កំពុងតែ ធ្វើ ដំណើរ ពីប្រទេស Mauritius ទៅកាន់ទីក្រុង ប៉ារីសប្រទេសបារាំង តែត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ និងទាំងអាសន្ននៅអាកាសយានដ្ឋានអន្តរជាតិ Mombasa ខណៈវត្ថុតាងគួរអោយសង្ស័យត្រូវបានគេនាំយក ទៅវិភាគ ។ ប្រធានក្រុមហ៊ុនអាកាស ចរណ៍ Air France Frederic Gagey អោយដឹងថា គ្រាប់បែកក្លែងក្លាយមួយនោះ គឺផលិតពីក្រដាស កាតុង សន្លឹកក្រដាស និង នាឡិកា កំណត់ម៉ោងជាដើម។ លោកពណ៌នា អោយដឹងថា ជាសកម្ម ភាពគគ្លើននិងឈ្លានពានជាខ្លាំង ។

របាយការណ៍ បញ្ជាក់អោយដឹងថា ៖ យន្តហោះខាងលើ ផ្ទុក អ្នកដំណើរសរុប ៤៥៩ នាក់ និងក្រុម សហសេវិក ១៤នាក់ ចាកចេញពីប្រទេស Mauritius និងគ្រោងចុះចត នៅឯអាកាសយានដ្ឋានអន្តរ ជាតិ Charles de Gaulle នាទីក្រុងប៉ារីស ប្រទេសបារាំង ។ អ្នកដំណើរ ច្រើននាក់ ត្រូវបាននាំខ្លួន សាកសួរចម្លើយ ដោយមន្រ្តីប៉ូលីសប្រទេសកេនយ៉ា បន្ទាប់ពី យន្តហោះ ចុះចត ជាបន្ទាន់ និងទាំង អាសន្ននៅទីនោះ ។ លោក Gagey គូសបញ្ជាក់ តាមរយៈការធ្វើសន្និសិទសារព័ត៌មានអោយដឹងថា នឹងមានការចោទប្រកាន់ ក៏ដូចជា ពិន័យទៅដល់មន្រ្តីពាក់ព័ន្ធទាំងឡាយណាដែលមានទំនួលខុស ត្រូវត្រង់ប្រការនេះ ខណៈការស៊ើបអង្កេត នឹងត្រូវធ្វើឡើងដូចគ្នា។ ប៉ុន្តែ លោកបានបដិសេធពីបញ្ហា បច្ចេកទេសខុសឆ្គងពីភាគីមន្រ្តីត្រួតពិនិត្យសុវត្ថិភាពនៅប្រទេស Mauritius ដោយលោកបញ្ជាក់ឲ្យ ដឹងថា វត្ថុតាងគ្រាប់បែកក្លែងក្លាយមួយនេះ ពុំមានគ្រឿងបំផ្ទុះ ដូច្នេះ ពុំមានការចាប់បានសញ្ញាណ គ្រឿងបំផ្ទុះនោះទេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី