CamNews

Mourinho អះអាងថា Chelsea រង់ចាំបើកទ្វារទទួល យកខ្សែប្រយុទ្ធ ជនជាតិ​ជប៉ុន

ព័ត៌មានកីឡា៖ លោក Jose Mourinho បានទទួចប្រាប់អ្នកសារព័ត៌មានថា Chelsea នឹងបើកទ្វារទទួលស្វា​គមន៍ ខ្សែប្រយុទ្ធជនជាតិ ជប៉ុនជានិច្ច ​ប៉ុន្ដែទទឹមនឹងការ​លើកឡើងនេះផងដែរ គាត់បានទទួចប្រាប់បន្ថែមទៀត​ថា ក្រុមគួរណាមិនសម្រេចចុះហត្ថលេខាទិញយកកីឡាករ ដែលគ្មានឱកាសប្រកួតប្រជែង ក្នុងក្រុមនោះ ឡើយ ។

កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ Chelsea បានសម្រេចចិត្ដផ្ដល់ឲ្យនូវកិច្ចព្រមព្រៀងទិញយកកីឡាករខ្សែប្រយុទ្ធ ក្រុមជម្រើសជាតិ​ ជប៉ុនមួយរូបឈ្មោះថា Yoshinori Muto ដែលទើបតែមានអាយុ ២២ ឆ្នាំ ហើយចូលលេងបាន​ត្រឹម ៤៧ ប្រកួត​នឹងអាចរកគ្រាប់បាល់បាន ដល់ទៅ ១៧ គ្រាប់។ ហើយសម្រាប់រដូវកាលនេះ កីឡាករ​​បាន​ រក​គ្រាប់បាល់បាន ដល់ទៅ ១៣ ក្នុងឱកាសប្រកួត League ក្នុងតំបន់ ។

ទន្ទឹមនឹងការលើកឡើងដូច្នេះ លោក Jose Mourinho បានត្រូវ មហាជនរបស់ក្លឹប ចោលជាសំណួរឡើងថា តើ​ប៉ុន្មានភាគរយដែរ ដែល​លោកស្គាល់ពីសមត្ថភាពរបស់កីឡាកររូបនេះ ខណៈដែលមិនធ្លាប់លេចឮភាពល្បីល្បាញពីមុនមកទាល់តែសោះ​។

ជាការឆ្លើយតបទៅនឹងសំណួនេះ Mourinho បានអះអាងថា ពួកយើងគឺជាក្រុមបាល់ទាត់ ពួកយើងត្រូវតែ​ពុះ​ពារដើម្បីទទួលបានជ័យជំនះ ដូច្នេះឱកាសនៃការទិញកីឡាករ ប្រសិនបើយើងគ្មានទំនុកចិត្ដនឹង​​យល់​ថា​ កីឡាករម្នាក់គ្មានសមត្ថភាពគ្រប់គ្រាន់ យើមិនចំបាច់ ធ្វើវានោះទេ ។ ហើយម្យ៉ាងវិញទៀត ក្រុមក៏មិន​យល់ព្រមរើសយកកីឡាករដែលគ្មានសមត្ថភាពចូលមកដែរ ។ ស្របពេលនៃការសម្រេចចិត្ដនេះផង គាត់ ក៏មិនជាស្គាល់ Yoshinori Muto​ ច្រើនទេ ហើយម្យ៉ាងទៀត វាក៏មិនមែនជារឿង មួយ​ធ្វើឲ្យគាត់សប្បាយ​ចិត្ដដែរ ប្រសិនបើថ្នាក់ដឹកនាំ ក្រុមជនជាតិជប៉ុន សួរគត់ពីរឿងនេះ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball