(ភ្នំពេញ)៖ MV ថ្មីជាមួយជនជាតិអាមេរិក និងបារាំង មានចំណងជើងថា «I am old School» របស់តារាចម្រៀងរ៉េបសម្បុរខ្មៅ ធ្លាប់មានឈ្មោះល្បី ឌីជេ ខេក ត្រូវបានបញ្ចេញ ចែកជូនដល់មហាជនទស្សនា ខណៈដែល MV នេះ មានលក្ខណៈប្លែកខុសពីគេ ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន។

MV ថ្មីមានចំណងជើងថា «I am old School» ត្រូវបានគេមើលឃើញថា បានបញ្ចេញបញ្ចូលវប្បធម៌ អរិយធម៌ខ្មែរជាច្រើន ក្នុងន័យលើកកម្ពស់ឲ្យបរទេសស្គាល់កម្ពុជា កាន់តែច្រើន ជាពិសេសស្គាល់ ពីសិល្បៈវប្បធម៌របស់ខ្មែរ។

ឌីជេ ខេក បាននិយាយប្រាប់ Khmertalking ថា ក្រៅតែពីចង់លើកកម្ពស់វប្បធម៌ អរិយធម៌ខ្មែរឲ្យបរទេស ស្គាល់កាន់តែច្រើន តាមរយៈបទចម្រៀងថ្មី ដែលជាការនិពន្ធផ្ទាល់ខ្លួន ជាមួយ ឌីជេស្ដី ដែលជា ឌីជេ ធ្លាប់មានឈ្មោះល្បីតាំងពីយូរណាស់មកហើយ។ MV មានចំណងជើងថា I am old School ក៏ចង់អប់រំឲ្យយុវវ័យខ្មែរ ចៀសឆ្ងាយពីគ្រឿងញឿន និងល្បែងអបាយមុខ គ្រប់ប្រភេទ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ។

ឌីជេ ខេក បញ្ជាក់ថា «បទនេះមានលក្ខណៈពិសេសច្រើនណាស់ ព្រោះយើងបានបញ្ចូលរបាំក្ងោក ចង្វាក់ភ្លេងខ្មែរគ្រប់ប្រភេទ ក្នុងន័យធ្វើយ៉ាងណាឲ្យទាក់ទងនឹងវប្បធម៌របស់ខ្មែរ ហើយខ្ញុំជឿថាបទនេះនឹងផ្ទុះខ្លាំង ក្នុងឆ្នាំនេះ ជាមិនខាន»។ ជាមួយក្ដីរំពឹងថា នឹងជោគជ័យខ្លាំងឌីជេ ខេក ក៏សង្ឃឹមថា MV ថ្មីក៏អាចជួយលើកកម្ពស់ ប្រជាប្រិយភាពខ្លួន ឲ្យខ្ពស់ជាងមុន ផងដែរ បន្ទាប់ពីស្ងប់ស្ងាត់ អាក់ខានចេញបទចម្រៀង មួយខ្យល់ធំរួចមក៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង