CamNews

អោយរាង!! អ្នកជំនាញពស់ស្លាប់ ក្រោយពស់វែកខាំ ក្នុងឧកាសបង្ហាញពី របៀបកុំ អោយខ្លាចពស់

ព័ត៌មានអន្តរជាតិ ៖ អ្នកជំនាញសត្វពស់  ជនជាតិអាល្លឺម៉ង់ម្នាក់  ត្រូវបានរកអោយឃើញថា
បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីពស់វែកមានពិសខាំជាច្រើនកន្លែង ក្នុងកម្មវិធីធ្វើបទបង្ហាញ
របស់គាត់ទៅកាន់ទស្សនិច្ចជន ស្តីពី  ការយកឈ្នះទៅលើភាពភ័យខ្លាចនៃសត្វពស់  នេះបើ
យោងតាមការដកស្រង់   អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស  huffingtonpost
ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។

លើសពីនេះ     ប្រភពសារព័ត៌មានដដែលបន្ថែមថា  បុរសដែលជាអ្នកជំនាញសត្វពស់ ជន
ជាតិអាល្លឺម៉ង់រូបនោះ មានឈ្មោះ Dieter Zorn វ័យ  ៥៣ ឆ្នាំ  ។  យ៉ាងណាមិញ ក៏មានការ
បញ្ជាក់អះអាងពីលើនេះផងដែរថា    គាត់ត្រូវបានស្លាប់បាត់បង់ជីវិត  កាលពីថ្ងៃអង្ការកន្លង
ទៅ នៅក្នុងកម្មវិធីធ្វើបទបង្ហាញជាសាធារណៈ ស្តីពីរបៀបនៃការយកឈ្នះចិត្ត កុំអោយមាន
ការភ័យខ្លាចទៅលើសត្វពស់ ក្រោយពីពស់វែកមានពិស ខាំជាច្រើនកន្លែង។

បើតាមរបាយការណ៍ ផ្តល់ពី Animal Planet  អោយដឹងថា ពស់វែក​​  ត្រូវបានគេចាត់ចូលជា
ពពួកសត្វល្មូនមានគ្រោះថ្នាក់ ខណៈពិសរបស់វាអាចសម្លាប់ជីវិតមនុស្សបានយ៉ាងងាយ។
លើសពីនេះ  ពស់ប្រភេទនេះ​​   គឺវាមានការវាយប្រហារទៅលើចំណី  ក៏ដូចជា សត្រូវរបស់
ខ្លួន យ៉ាងសាហាវ ខណៈពេលដែលពិសរបស់វាពិតជាមានឥទ្ធិពលក្នុងការចូលទៅបំផ្លាញ
ប្រព័ន្ធប្រាសាទ បេះដូង ក៏ដូចជា សរសៃឈាម ជាដើម៕

ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost