មានលោកតាម្នាក់ គាត់កំពុងដើររកទិញសត្វចិញ្វឹម ដើម្បីកំដរការអផ្សុក ក៏ប្រទះឃើញសត្វសេក ហើយចាប់អារម្មណ៍ចង់ទិញ មកចិញ្ចឹម ដូច្នេះគាត់ក៏ចូលទៅសួរអ្នកលក់៖
លោកតា៖ ក្មួយតែសេកមួយនេះ លក់ថ្លៃប៉ុន្មានដែរ?
អ្នកលក់៖ បាទ! សេកមួយនេះលក់ថ្លៃ ២០០ដុល្លា ។
លោកតា៖ ម៉េចក៏ថ្លៃម្ល៉េះក្មួយ !
អ្នកលក់៖ មិនថ្លៃប៉ុន្មានទេ លោកតា ! ព្រោះអាមួយហ្នឹងវាចេះនិយាយបីភាសាឯណោះ គឺភាសា ខ្មែរ អង់គ្លេស ចិន
លោកតា៖ អូ !អឹចឹងទេ

ដោយសារឃើញថ្លៃពេក លោកតាក៏មើល ហើយសួរបន្ត
លោកតា៖ ចុះអាមួយនេះវិញ ថ្លៃប៉ុន្មានដែរ?
អ្នកលក់៖ ៥០០ដុល្លា
លោកតា៖ យី!ដល់ទៅ ៥០០ដុល្លា? អាមួយមុនវាចេះបីភាសា ចុះអានេះវាចេះអ្វីខ្លះ បានជាថ្លៃយ៉ាងនេះ?
អ្នកលក់៖ បាទ! អាមួយថ្លៃ ៥០០ដុល្លានេះ វាចេះបីភាសាហើយ វាថែមទាំងចេះកុំព្យូទ័រ Word, Excel ទៀតផង ។
លោកតា៖ អូ! ចុះអាមួយខាងចុងគេឯងណោះវិញប៉ុន្មានដែរ?
អ្នកលក់៖ ៨០០ ដុល្លា ។
លោកតា៖ ចុះវាចះអីខ្លះ? បានជាថ្លៃជាងអាពីរមុននោះទៀត
អ្នកលក់៖ ខ្ញុំក៏មិនដឹងថា វាចេះអ្វីដែរ ប៉ុន្តែឃើញអាពីរនោះ ហៅវាថា"បងធំ ៗ"

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke