CamNews

ពេជ្រ សោភា ព្យា​យាម​លាក់​បាំង​ការ​ពិត ខណៈ ឆឹម សក្កដា នៅ​តែ​បន្ត​​​ទម្លាយ​​សា​រ​​ផ្អែម​​ល្ហែម​ ដូច​..

(ភ្នំពេញ)៖ ថ្មីៗនេះ លេចឮដំណឹងដ៏រសើបមួយ ខណៈនៅសុខៗមានការទម្លាយការពិតថា តារាចម្រៀងអ្នកនាង ពេជ្រ សោភា និងតារាសម្តែងប្រុសរូបសង្ហា លោក ឆឹម សក្កដា មានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយគ្នាយ៉ាងស៊ីជម្រៅ ស្របពេលដែល​​ភាពផ្អែម​ល្ហែមស្និទ្ធស្នាល កំពុងតែចាប់ផ្តើមផ្ដុំពូនឡើង គួរឲ្យកត់សម្គាល់។ ប៉ុន្តែដំណឹងនេះត្រូវបានសារមីខ្លួនអ្នកនាង ពេជ្រ សោភា ឆ្លើយបដិសេធថា​ត្រឹមតែជាមិត្តភក្តិប៉ុណ្ណោះ។

យ៉ាងណាមិញ ទោះបីជាមានការឆ្លើយបដិសេធ ពីសំណាក់តារាចម្រៀង អ្នកនាង ពេជ្រ សោភា បែបនេះក៏ពិតមែន តែមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាប្រុស លោក ឆឹម សក្កដា បានទម្លាយរូបភាពផ្អែមល្ហែម ជាមួយការសរសេរថា «ប្រាប់ហើយកុំញ៉ាំរបស់ផ្អាប់ លួចទៅញ៉ាំ ដល់ពេលឈឺទើបសុំទោសបង មិនខឹងទេ តែថ្ងៃក្រោយឈប់ញ៉ាំវាទៀត ស្រឡាញ់ត្រង់ពេលឈឺតេរក យប់នេះឆ្លងឆ្នាំជាមួយគ្នាណា I love you baby»៕ជាមួយគ្នានេះ តារាសម្តែងរូបសង្ហា លោក ឆឹម សក្កដា ក៏បានបញ្ជាក់​ដោយ​ខ្លីទៀតថា «មុខគួរឲ្យអាណិតណាស់ យប់មិញហត់ហើយឈឺទៀត ចឹងក៏ជូនមកញ៉ាំអីក្ដៅៗ។ ថ្ងៃនេះពីររោងទៀត Take care na »។

គួររំឭកថា កាលពីថ្មីៗនេះ បន្ទាប់ពីមានការបែបធ្លាយ រហូតមានការសរសេរចុះផ្សាយ យ៉ាងព្រោងព្រាត ពីសំណាក់បណ្តាញសារព័ត៌មាន ក្នុងស្រុក​មួយចំនួន ដែលបានដាក់ការសង្ស័យ លើសម្ព័ន្ធភាពស្នេហា រវាងតារាចម្រៀងស្រី របស់ផលិតកម្ម ហង្សមាស ពេជ្រ សោភា ជាមួយតារា​សម្តែងប្រុស ខ្ពស់ស្រឡះរូបសង្ហា លោក ឆឹម សក្កដា ថា បានលួចលាក់ស្នេហាជាមួយគ្នានោះ ភ្លាមៗនេះដែរ តារាស្រីអ្នកនាង ពេជ្រ សោភា បានចេញមុខច្រានចោល ចំពោះដំណឹងនេះថា គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយពីការពិត ពេលនេះពួកគេហាក់កាន់តែស្និទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នា ខ្លាំងជាងមុនលើសដើម៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង