CamNews

ក្រុមហ៊ុន​​​ផលិត ភាពយន្ត​​​ហូលីវូដ​​ កំពុង​ទាក់ទង​កីឡា​វ៉ូវី​ណា​មកម្ពុជា​ ថតរឿង

ភ្នំពេញៈ ក្រោយពី ក្រុមកីឡាវ៉ូវីណា មជម្រើសជាតិកម្ពុជា បាននាំមេដាយចំនួន ១០គ្រឿង ពីការចូលរួម ប្រកួតកីឡា SEA Games លើកទី២៧ នៅប្រទេស មីយ៉ាន់ម៉ា រួចមក ថ្មីៗនេះ មានព័ត៌មាន លេចលឺថា ក្រុមហ៊ុនផលិត ភាពយន្ដហូលីវូដ របស់ប្រទេស មហាអំណាចសហរដ្ឋអាមេរិក កំពុងធ្វើការទាក់ទង កីឡាករ-កីឡាការិនីវ៉ូវីណាម កម្ពុជា ដើម្បីថតខ្សែភាពយន្ដ ហូលីវូដឲ្យគេ។

លោក វ័ត្ន សុខន ប្រធានសហព័ន្ធ កីឡាវ៉ូវីណាមកម្ពុជា បានថ្លែងនៅក្នុង ពិធីជួបជុំកីឡាករ-កីឡាការិនី ដែល ដណ្ដើមបានមេដាយ ក្នុងព្រឹត្តិការណ៍ នៃការប្រកួត កីឡា SEA Games កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូកន្លងមកនេះឲ្យដឹងថា “បន្ទាប់ពីប្រភេទកីឡាវ៉ូវីណា មកម្ពុជាយើង ដណ្ដើមបានជោគជ័យ យ៉ាងធំ ធេងនៅប្រទេស មីយ៉ាន់ម៉ា គឺមេដាយចំនួន ១០គ្រឿងរួមមានមាស២, ប្រាក់១ និងសំរិទ្ធ៧គ្រឿងនោះ ឥឡូវក្រុមហ៊ុនផលិតកម្ម ផលិតខ្សែភាពយន្ដ ហូលីវូដរបស់អាមេរិក កំពុងធ្វើការទាក់មក សហព័ន្ធយើង ដើម្បីអនុញ្ញាតស្នើសុំ ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណា មកម្ពុជាប្រហែលជា ៤-៥នាក់ ដើម្បីយកជួយ សម្ដែងនៅក្នុងខ្សែ ភាពយន្ដហូលីវូដ អាមេរិកនោះ” ។

ប្រធានសហព័ន្ធរូបនេះ បានបន្ដទៀតថា នេះគឺជាឱកាសល្អ ខ្លាំងណាស់ សម្រាប់ក្រុមកីឡាករ-កីឡា ការិនី កម្ពុជា ត្រូវកសាងកេរ្ដិ៍ឈ្មោះ របស់ពួកគេឲ្យនៅក្នុង សង្គមជាតិ និងលើឆាកអន្ដរជាតិ ផងដែរ ។ ដូច្នេះចូលកីឡាករ-កីឡាការិនីកម្ពុជា ទាំងអស់ ត្រូវខិតខំក្ដាប់ឱកាសល្អនេះឲ្យបាន ដើម្បីភាពជោគជ័យ នាពេលអនាគត រៀងៗខ្លួនៗ ។

ប៉ុន្ដែទោះជាយ៉ាងណា លោក រ័ត្ន សុខន ក៏បានធ្វើការដាស់តឿន ដល់កីឡាករទាំងអស់ ផងដែរថា បើ ទោះបីពេលនេះយើង ទទួលបានលទ្ធផលល្អ ប្រសើរហើយ ក៏ពិតមែន តែយើងមិនត្រូវ ភ្លេចខ្លួនឡើយ ពោលគឺយើងទាំង ត្រូវខិតខំហ្វឹកហាត់ បន្ថែមទៀត ដើម្បីដណ្ដើមមេដាយឲ្យ បានកាន់តែច្រើន ក្នុងការ ប្រកួតកីឡាSEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី នាឆ្នាំ២០១៥ខាងមុខ ជាពិសេសគឺការត្រៀម ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ ផងដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល