ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១៦ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងនោះ រួមមានក្មេងតូច ៗ ១៣ នាក់ ត្រូវបានសម្លាប់ដូចគ្នាដែរ បន្ទាប់ពី កងកម្លាំងទ័ពអាកាសប្រទេសស៊ីរីបំផ្ទុះគ្រាប់បែកទៅ លើក្រុងក្នុងខេត្ត Deraa អំឡុងថ្ងៃអង្គារ ម្សិលមិញ នេះបើតាមការគូសបញ្ជាក់ ពីសកម្មជន ។

ប្រជាពលរដ្ឋក្នុងស្រុក គូសបញ្ជាក់ដល់ អង្គការឃ្លាំមើលសិទ្ធមនុស្ស នៅប្រទេស ស៊ីរី មាន មូលដ្ឋាន ដើមនៅ ចក្រភពអង់គ្លេសនោះអោយដឹងថា អ្នកស្លាប់បាត់បង់ជីវិតទាំងអស់នោះ ភាគ ច្រើន គឺកំពុង តែសិក្សានិងស្វែងយល់ ពីគម្ពីរ អ៊ីស្លាម Koran ។ ទោះជា យ៉ាង ណា ក៏ដោយចុះ ពុំទាន់មាន សេចក្តី រាយការណ៍ បំភ្លឺណាមួយ ពីមន្រ្តីរដ្ឋាភិបាលប្រទេស ស៊ីរី នៅឡើយទេ ពីការវាយប្រហារ លើកនេះ ។

របាយការណ៍ បញ្ជាក់អោយដឹងថា ពលរដ្ឋស៊ីវិល ច្រើនជាង ២៣០,០០០ នាក់ ត្រូវបានសម្លាប់ដោយ សង្គ្រាម ស៊ីវិល នៅក្នុងប្រទេស ស៊ីរី ចាប់តាំងពីមានការផ្ទុះឡើងនូវ បាតុកម្ម ហឹង្សា ប្រឆាំង ទៅនឹង រដ្ឋាភិបាល ចាប់តាំងពីខែ មីនា ឆ្នាំ ២០១១ មកម្ល៉េះ ។ គួរ បញ្ជាក់ថា ក្នុង រយៈពេលប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ នៅឯខេត្ត Deraa ប្រទេសស៊ីរី នោះ គឺ ជា សមរភូមិដ៏ក្តៅគគុក មានការផ្ទុះអាវុធ មិន ស្រាកស្រាន្ត រវាងក្រុមបះបោរ ប្រឆាំង រដ្ឋាភិបាល និង កង កម្លាំងរដ្ឋាភិបាល ដែលជាប្រភពដើមនៃ ការផ្ទុះឡើងភាពចលាចលជាលើកដំបូង ស្តី ពី ការឡើងកាន់អំណាច របស់ ប្រធានាបតី Bashar al- Assad កាលពី ៤ ឆ្នាំមុន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី