ដៃបុរសគូស្នេហ៍ជាជនជាតិប៉ាគីស្ថាន ចេញមុខបើកចំហរពី ចំណងស្នេហាផ្អែមល្ហែម របស់ពួក គេ ជាសាធារណៈរួចមក កាលពីពេលថ្មីៗនេះ ស្រាប់តែមានព័ត៌មាន រសើបលេចឮថា ស្នេហា មួយនេះ កំពុងតែជាប់មន្ទិលស្នេហ៍ ប្រះស្រាំ ពាក់កណ្តាលទី ដោយសារតែគូស្នេហ៍ របស់នាង ត្រូវបញ្ចប់ការ រកស៊ីក្នុងស្រុក ហើយត្រូវចាកចេញទៅ ប្រទេសកំណើតវិញ ។

ស្នេហាធ្លាប់តែផ្អែមល្ហែម ប្រៀបដូចជាទឹកឃ្មុំ រវាងតារាបង្ហាញម៉ូដ ទឹម រដ្ឋា និង បុរសជាគូស្នេហ៍ លោក Zak ky ដែលកន្លងមកធ្លាប់តែកៀកកិត បណ្តើគ្នាទៅគ្រប់ទីកន្លែង មិនដាច់ពេលនេះ ព័ត៌ មានលេចឮថា ជីវិតស្នេហារបស់ពួកគេ ត្រូវបានដើរដល់ផ្លូវបំបែកស្នេហ៍ ទាំងបង្ខំចិត្ត ដោយសារ តែគូស្នេហ៍រូប សង្ហាសាច់ដុំធំៗរបស់នាង បានបញ្ចប់ការរកស៊ី នៅក្នុងប្រទេស ហើយត្រូវ ត្រឡប់ទៅប្រទេសកំណើតវិញ ដោយទុកនាងឲ្យ នៅកណ្តោចកណ្តែង បេះដូងតែម្នាក់ឯង នៅ ស្រុកខ្មែរ ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ ត្រូវបានស្រីស្អាតរូបស្រស់ ទឹម រដ្ឋា ចេញមុខបកស្រាយ ប្រាប់ គេហទំព័រ LookingTODAY ឲ្យដឹងនៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤នេះថា ស្នេហារបស់ នាង និងគូស្នេហ៍គឺ នៅតែមានភាពផ្អែមល្ហែមដដែល គ្មានបញ្ហាអ្វីទេ ។ សង្សាររបស់នាង ក៏ គ្មានគម្រោង បញ្ចប់ជំនួញក្នុងស្រុកយើងទេ ផ្ទុយទៅវិញថ្មីៗនេះគាត់ បានពង្រីកសាខាថ្មីមួយ បន្ថែមទៀត ។

តារាបង្ហាញម៉ូដ ប្រចាំក្រុម Cambodia Super Model រូបនេះ បានប្រាប់ឲ្យដឹងទៀតថា "សង្សារខ្ញុំ គាត់ បានសន្យាជាមួយខ្ញុំ ហើយថាគាត់មិនចាកចេញ ពីស្រុកខ្មែរទេ ហើយគាត់នឹង ខំប្រឹង ពង្រីកជំនួញ នៅស្រុកខ្មែរ ធ្វើយ៉ាងណាឲ្យតែបានរស់នៅជិតខ្ញុំ ។ សម្រាប់ខ្ញុំ និងគាត់គឺខុសពី គូស្នេហ៍ដទៃ ដែលអាចរស់នៅបែកគ្នា រយៈពេលយូរបាន ប៉ុន្តែដោយឡែក ស្នេហាខ្ញុំ និងគាត់ គឺមិនអាចរស់នៅ បែកគ្នាបានទេ" ។

តារាសម្ដែង ទឹម រដ្ឋា បានប្រាប់ឲ្យដឹងទៀតថា បើទោះជាស្នេហាមួយនេះ កំពុងតែរីក សាយ ភាយ យ៉ាងណាក៏ដោយ តែនាង និងគូស្នេហ៍ នៅតែរក្សាជំហរ មិនទាន់ចង់រៀបការទេ ។ សម្រាប់ ព័ត៌មានដែលចុះផ្សាយថា នាងសាកឈុតរៀបការនោះ ក៏មិនមែនជាការពិតដែរ រូបថត នោះ គ្រាន់តែជាការថតម៉ូដឈុត អាពាហ៍ពិពាហ៍ ឲ្យហាងកាត់ដេរ តែប៉ុណ្ណោះ ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល