ភ្នំពេញ៖ បន្ទាប់ពីរថយន្ត របស់តារាចម្រៀងល្បីឈ្មោះ លោក ជុំ លីណូ បានបង្ករគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យបាត់បង់ជីវិត ស្រ្តីវ័យ៥០ឆ្នាំម្នាក់ និងនារីវ័យ១៨ឆ្នាំម្នាក់ទៀ តរងរបួសនោះមក បច្ចុប្បន្នភាគីទាំងពីរ បានចរចា រឿងថ្លៃសំណង ដោយក្នុងនោះ ដំបូងឡើយ ភាគីអ្នករងគ្រោះបានទាមទារ ថ្លៃសំណង ចំនួន៣ម៉ឺន ដុល្លារ តែលោក ជុំ លីណូ សុំសម្រួល ត្រឹម៦ ពាន់ដុល្លារ។

ប្រាប់គេហទំព័រ LookingTODAY ពីខេត្តសៀមរាប តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ តារាចម្រៀង ជុំ លីណូ បាននិយាយថា ឥឡូវនេះ លោកកំពុងតែស្ថិត នៅខេត្តសៀមរាប ដោះស្រាយរឿង ថ្លៃសំណងជូនដល់ភាគី គ្រួសារជនរងគ្រោះ ដែលបានស្លាប់ និង របួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើង ដោយរថយន្ត របស់លោកកាលពីថ្មីៗនេះ។

លោក ជុំ លីណូ បាននិយាយឲ្យដឹងទៀតថា "បាទ បង ! ពេលនេះ ខ្ញុំបានសម្រួល សុំចេញសំណង ដល់គ្រួសារជនរងគ្រោះ ចំនួន៧៥០០ ដុល្លារ ហើយឥឡូវខាងគេ ក៏បានព្រមព្រៀង ទទួលយកត្រឹមប៉ុណ្ណឹដែរ។ ខ្ញុំកំពុងតែរង់ចាំម្តាយ ដើម្បីយកលុយទៅប្រគល់ ជូនគ្រួសារជនរងគ្រោះ បញ្ចប់ការប្តឹងផ្តល់ត្រឹមហ្នឹង..!"។

បើទោះបីជាភាគី គ្រួសារអ្នករងគ្រោះ ព្រមព្រៀង និង យោគយល់បញ្ចប់ ត្រឹមសំណង ៧៥០០ ដុល្លារ នេះក៏ដោយ តែតារាចម្រៀង ជុំ លីណូ បានបញ្ជាក់ថា លោកក៏នៅមានបណ្ដឹងមួយទៀតនៅឯតុលាការ ដែលត្រូវដោះស្រាយ ពាក់ព័ន្ធនឹងករណី គ្រោះថ្នាក់ចរាចរណ៍ ដែលបានបណ្តាលឱ្យ មានមនុស្សស្លាប់ និងរងរបួសនេះ។

សូមជម្រាបជូនថា តារាចម្រៀង ជុំ លីណូ បានជួបនូវគ្រោះ ថ្នាក់ចរាចរមួយ ពេលលោក ធ្វើដំណើរត្រឡប់មកពីច្រៀងក្នុងខេត្ត ព្រះវិហារឆ្លងកាត់ខេត្តសៀមរាប ក្នុងបំណង មកផ្ទះនៅខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យស្រ្តីម្នាក់ ស្លាប់បាត់ បង់ជីវិត ចំណែកក្មេងស្រីវ័យប្រមាណ ១៨ ឆ្នាំ ជាអ្នកបើកបរ ម៉ូតូរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើង នៅចំណុច ភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្ត សៀមរាប នាម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមកនេះ ។ ក្នុងដំណើរនោះមានគ្នា ៣នាក់ មានក្មេងប្រុស ដែលតែងតែដើរ តាមម្នាក់ និងបងប្រុសជីដូនមួយ ជាអ្នកបើកបរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល