ពោធិ៍សាត់ ៖ ពីរនាក់ប្ដីប្រពន្ធ អាយុជាង ៣០ឆ្នាំ បានស្លាប់ យ៉ាងវេទនា នៅក្នុងរថយន្ដ របស់ខ្លួន
បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរដោយសារតែរថយន្ដរបស់ពួកគេ ដែលកំពុងធ្វើ ដំណើរតាមបណ្ដោយ
ផ្លូវជាតិ លេខ៥ ចេញពី រាជធានីភ្នំពេញ ទៅកាន់ផ្ទះរបស់ខ្លួនស្ថិតនៅ ឃុំមេទឹក ស្រុកបាកាន ខេត្ដ
ពោធិ៍សាត់ ស្រាប់ តែពេលពួក គេ ធ្វើដំណើរជិតទៅដល់ផ្ទះហើយ នោះ ក៏ជួបឧប្បហេតុអាក្រក់រេ
ចង្កូតរថយន្ដ ធ្លាក់ទៅ ក្នុងទឹកស្រះ ឈ្លក់ស្លាប់តែម្ដងទៅ។

គ្រោះថ្នាក់ចរាចរដែលបានផ្ដាច់ជីវិតពីរ នាក់ប្ដីប្រពន្ធយ៉ាងវេទនាខាងលើនេះ បាន បង្កឱ្យមានការ
ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅភូមិខ្នាមាស ឃុំបឹង
ខ្នា ស្រុកបាកាន ខេត្ដពោធិ៍សាត់ ពោលខណៈដែលពួកគេទាំង ពីរនាក់កំពុងបើករថយន្ដធ្វើដំណើរ
តាម បណ្ដោយផ្លូវ ជាតិលេខ៥ ពីរាជធានីភ្នំពេញ ទៅផ្ទះ ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង កើតហេតុនេះ
គេបាន ឃើញ រថយន្ដមួយ គ្រឿង ម៉ាកកាមរី ស៊េរីឆ្នាំ៩៣ ពណ៌ ស្លាប ក្អែក បានធ្វើដំណើរ តាម
បណ្ដោយផ្លូវជាតិ លេខ៥ ក្នុងទិសដៅ ចេញពីរាជធានីភ្នំពេញ ឆ្ពោះ ទៅខេត្ដពោធិ៍សាត់ បើកបរ
ដោយបុរសម្នាក់ និងរួម ដំណើរ ដោយស្ដ្រីម្នាក់នៅក្នុងរថយន្ដ ស្រាប់តែពេលរថយន្ដទៅដល់កន្លែង
កើត ហេតុនោះ ក៏រេចង្កូត ធ្លាក់នៅក្នុងទឹកស្រះ លិចបាត់តែម្ដង ។

សាក្សីបានបន្ដទៀតថា ក្រោយពីមាន គ្រោះថ្នាក់ចរាចរបង្កឱ្យមានការភ្ញាក់ផ្អើល ខាងលើនេះ ទាំង
ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានទៅជួយអន្ដរាគមន៍ភ្លាមៗ ដោយស្ទូច យករថយន្ដចេញពីក្នុងទឹក
ស្រះ ប៉ុន្ដែជា អកុសល បុរសនិងស្ដ្រីពីរនាក់ដែលនៅក្នុងរថយន្ដ នោះបានស្លាប់បាត់ទៅហើយ
ដោយសារតែ ពេលជួប គ្រោះថ្នាក់ចរាចរភ្លាមៗ ពុំមាន នរណាម្នាក់អាចជួយទាញពួកគេចេញពី
ក្នុង រថយន្ដបាន រហូតឈ្លក់ស្លាប់ តែម្ដងទៅ ។

ជុំវិញគ្រោះថ្នាក់ចរាចរដ៏គួរឱ្យរន្ធត់ខាង លើនេះ អធិការនគរបាលស្រុកបាកាន លោក ប៉ែន សុង
នៅ រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣បានឱ្យដឹងថា ក្រោយពីទទួលព័ត៌ មានស្ដីពីគ្រោះថ្នាក់
ចរាចរ ខាងលើនេះ លោក បានឱ្យកម្លាំងសមត្ថកិច្ច ចុះទៅជួយអន្ដរាគមន៍ ភ្លាមៗ ហើយស្ទូចរថ
យន្ដចេញ ពីក្នុងទឹកស្រះ ដាក់លើគោក ប៉ុន្ដែវាយឺតពេលទៅហើយ ដែលជួយសង្គ្រោះជីវិតពីរនាក់
ប្ដីប្រពន្ធនោះ ពោលេ ពួក គេបានស្លាប់បាត់ទៅហើយ ។

បើតាមលោកអធិការ ជនរងគ្រោះទាំង ពីរនាក់ប្ដីប្រពន្ធធ្វើដំណើរចេញពីរាជធានីភ្នំ ពេញ ឆ្ពោះទៅ
ផ្ទះរបស់ ខ្លួន ស្ថិតនៅឃុំមេទឹក ស្រុកបាកាន ។

យ៉ាងណាក៏ដោយ អធិការនគរបាលស្រុក បាកាន មិនទាន់បានបញ្ជាក់ពីអត្ដសញ្ញាណ របស់ជន
រងគ្រោះ ទាំងពីរនាក់ប្ដីប្រពន្ធនេះនៅ ឡើយទេ ហើយក៏មិនដឹងថា ពួកគេទាំង ពីរនាក់មានកូន
ប៉ុន្មាននាក់នោះ ខណៈ ដែល នៅពេលនេះ សពត្រូវបានបញ្ជូនទៅដល់លំនៅដ្ឋាន ដើម្បីរៀបចំ
ធ្វើបុណ្យតាមប្រពៃណី ។

បើយោងតាមសាក្សី នៅកន្លែងកើតហេតុ នោះ បានបញ្ជាក់ថា មូលហេតុដែលអាចនាំឱ្យពួកគេ
ទាំងពីរនាក់ ប្ដីប្រពន្ធបើករថយន្ដរេចង្កូតធ្លាក់ទឹកស្រះ យ៉ាងដូច្នេះ អាចបណ្ដាលមកពីងងុកដេក
ផង ក៏មិនដឹង៕

<object width="500" height="400" data="http://www.youtube.com/v/aIZ6MqRCP_g&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/aIZ6MqRCP_g&rel=1" /></object>

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល