សម្រាប់មនុស្សស្ទើរគ្រប់គ្នា នៅពេលនិយាយដល់ការថែសម្រស់រាងកាយ ពួកគេតែងគិតថា ធ្វើយ៉ាងណាដើម្បីឱ្យមានប្រសិទ្ធិភាព និងមិនត្រូវចំណាយប្រាក់ច្រើន ប៉ុន្ដែ ចំណែកអ្នកមានវិញ ការធ្វើយ៉ាងណាឱ្យមានលក្ខណៈថ្លៃថ្នូរ និងចំណាយច្រើន ទើបជារឿងគួរឱ្យចាប់អារម្មណ៍។

សូមស្វែងយល់អំពីការថែទាំសុខភាពសម្រស់របស់អ្នកមាន ដែលពួកគេប្រើប្រាស់សេវាកម្មសុទ្ធសឹងតែជាមាស និងពេជ្រ។

ម៉ាសបិទមុខធ្វើអំពីមាសសុទ្ធ

ក្នុងសម័យដើម ម្ចាស់ក្សត្រី Cleopatra ធ្លាប់បានប្រើប្រាស់មាសមកធ្វើជាម៉ាសបិទមុខ ក្នុងបំណងរក្សាសម្រស់ និងភាពវ័យក្មេងរបស់ខ្លួន។ មូលហេតុនេះហើយនាំឱ្យអ្នកមានជាច្រើនបានស្វែងរកសេវាកម្មថែសម្រស់ដោយការប្រើប្រាស់មាស។ ផ្ទៃមុខរបស់អ្នកនឹងត្រូវបិទជិត ដោយស្រទាប់ម៉ាសធ្វើអំពីមាស សុទ្ធ និង Gamma PGA ដែលជាសៀងមួយប្រភេទរបស់ជប៉ុន។ វិធីនេះ អាចជួយកែលំអភាពតឹងណែនរបស់ស្បែក និងកាត់បន្ថយសញ្ញានៃភាពចាស់ជរា។ ដើម្បីទទួលបានសេវាកម្មនេះ អតិថិជននឹងត្រូវចំណាយប្រាក់ ជិត ៥០០ដុល្លារអាមេរិក។

ម៉ាស្សាដោយគ្រាប់ពេជ្រ

បណ្ដាគ្រាប់ពេជ្រដែលមានតម្លៃ ១លានដុល្លារ នឹងត្រូវបានដាក់ជាជួរនៅលើឆ្អឹងខ្នងរបស់អ្នក ហើយអ្នកនឹងទទួលការម៉ាស្សាដោយថ្នមៗដើម្បីជួយសម្រួលជាលិការបស់ស្បែក និងចរន្ធឈាម។ បន្ទាប់ពីត្រូវបានម៉ាស្សាឆ្អឹងខ្នងដោយគ្រាប់ពេជ្រ ម្សៅពេជ្រ ១,៥ការ៉ាត នឹងត្រូវបានរោយពីលើស្បែករបស់អ្នកដើម្បីជួយរំលាយជាតិពុលរបស់រាងកាយ។ អ្នកអាចស្វែងរកសេវាកម្មនេះបាន ដោយគ្រាន់តែទៅកាន់ហាង Spa on Location នៅ Santa Monica, California អាមេរិក។ ប៉ុន្ដែ ប្រសិនមិនមានប្រាក់ច្រើនជាង ២៥,០០០ដុល្លារ នោះអ្នកនឹងមិនទទួលបានសេវានេះឡើយ។

ម៉ាស្សាដោយខ្សែ.ក ត្បូងមានតម្លៃ

ខ្សែ.ក មួយខ្សែដែលធ្វើអំពី គុជមានតម្លៃ រួមជាមួយនឹងប្រភេទប្រេងថ្លៃៗ ត្រូវបានប្រើប្រាស់ដើម្បីម៉ាស្សាថ្នមៗទៅលើរាងកាយរបស់អ្នក វិធីនេះនឹងជួយឱ្យស្មារតីរបស់អ្នកបានភ្លឺថា្លឡើងវិញ។ សេវាកម្មនេះ មាននៅសណ្ឋាគារ Trump នៅ Hawaii, Chicago, New York និង Las Vegas អាមេរិក ដោយមានតម្លៃ ប្រហែល ៣០០ដុល្លារ សម្រាប់ ៩០នាទី។

ដោយ ៖ តារា
ប្រភព ៖ XX