ស្មាតហ្វូនថ្មីរបស់ Apple អាចនឹងនៅតែប្រើប្រាស់កាមេរ៉ា មានទំហំមេហ្គាភិចសែល ដូចទៅនឹង iPhone 5S ដោយគ្រាន់តែបំពាក់នូវ Feature ទប់រំញ័រ (OIS) និងកែលម្អធ្វើឲ្យប្រសើរជាងមុន មួយចំនួន។

ពាំនាំនូវប្រភពលាក់ឈ្មោះមួយ, The China Post បានឲ្យដឹងថា iPhone 6 របស់ Apple នឹងនៅ តែប្រើប្រាស់កាមេរ៉ា 8 megapixel ដដែល គឺមិនមែន 12 ឬ 13 megapixel ដូចបណ្តាព័ត៌មាន ចចាមអារាមមុនៗនោះទេ។

iPhone 6 អាចនឹងនៅតែប្រើប្រាស់នូវកាមេរ៉ា 8 megapixel ដូច iPhone 5/5S ដដែល
(រូបភាព៖ Techcrunch)

បើទោះបីជាទំហំ megapixel នៅលើ camera មិនបានកំណត់បញ្ជាក់អ្វីច្រើន ដល់គុណភាព ការថតរូប នៃឧបករណ៍ ប៉ុន្តែព័ត៌មាននេះ អាចធ្វើឲ្យមនុស្សមិនតិចឡើយ មានភាពអស់ សង្ឃឹម។ ជាក់ស្តែងជាភស្តុតាងគឺ ប័ណ្ណភាគហ៊ុនរបស់ Largan Precision អ្នកដែលផ្គត់ផ្គង់ ឧបករណ៍កាមេរ៉ា Mobile ដល់ Apple នៅតៃវ៉ាន់ បានធ្លាក់មកនៅតែ ៧% បន្ទាប់ពីព័ត៌មាន ខាងលើ បានលេចចេញ នៅលើអ៊ីនធឺណេតមក។

បើតាមរបាយការណ៍របស់ TCP, iPhone 6 នឹងនៅតែបំពាក់នូវកាមេរ៉ាទំហំ 8 megapixel ប៉ុន្តែ វាមានបន្ថែមនូវ Feature ទប់រំញ័រ (OIS) និងការកែលម្អធ្វើឲ្យប្រសើរឡើង មួយចំនួនទៀត។ ជាក់ស្តែង មិនមានអ្នកណាបានដឹងថា ការកែលម្អទាំងនោះ នឹងជាអ្វីខ្លះនោះទេ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing