ព័ត៌មានអន្តរជាតិ ៖ មនុស្សយន្តរាំ ត្រូវបានរកអោយឃើញថា បានបង្ហាញសមត្តភាពរបស់ខ្លួន
នៅឯពិពណ៌លោហៈធាតុ Metal Exhibition កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ នៅឯប្រទេសចិន
នេះបើយោងតាមសេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស chinadaily ។

គួរបញ្ជាក់ផងដែរថា ពិពណ៌ Metal Exhibition ឆ្នាំនេះ នៅក្នុងប្រទេសចិន គឺជាពិពណ៌លើកទី
១៣ ហើយ។ យ៉ាងណាមិញ នៅក្នុងឧកាសតាំងពិពណ៌លោហៈធាតុ ដែលបានចាប់ផ្តើមបើក
កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ គេឃើញមាន ការរៀបចំសម្តែងដោយដាក់អោយរ៉ូប៉ូតរាំជា
ល្ខោនអ៉ូប៉េរ៉ា Peking opera ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា គ្រាន់តែការតាំងពិពណ៌លើកនេះ
បានទាក់ទាញសហគ្រាសបានដល់ទៅ ៩៧២ មកពី ២៥ ប្រទេសទូទាំងពិភពលោក ចូលរួម
តាំងបង្ហាញសមិទ្ធផលស្នាដៃក្រុមហ៊ុនរបស់ ដោយនៅក្នុងនោះក្រុមហ៊ុននាំមុខឧស្សាហកម្ម
ផលិតរ៉ូប៉ូតលើពិភពលោក KUKA មកពី Germany និង FANUC មកពី Japan ក៏បានចូលរួម
ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីការតាំងបង្ហាញឧស្សាហកម្មរ៉ូប៉ូត នៅក្នុងឧកាសតាំងពិពណ៌ Metal
Exhibition ប្រទេសចិន បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុនចិន នឹងសហការជាមួយនឹងសក
លវិទ្យាល័យ ក៏ដូចជា វិទ្យាស្ថានស្រាវជ្រាវ ដើម្បីអភិវឌ្ឈន៍នូវបច្ចេកវិទ្យាឧស្សាហកម្មរ៉ូប៉ូតរប
ស់ខ្លួន៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ chinadaily