ជើងខ្លាំង៣ក្រុម មានតោខៀវ Chelsea របស់អង់គ្លេស Atletico Madrid និងអ្នកមានបុណ្យ
FC Barcelona របស់អេស្ប៉ាញបាន កក់កៅអីសម្រាប់វគ្គ ១៦ក្រុមចុងក្រោយ រួចរាល់ បន្ទាប់
ពីបានបំបាក់ គូប្រកួត នាយប់ មិញនេះរៀងៗខ្លួន ។

ការប្រកួតក្នុងសប្តាហ៍ទី៤ ជើងទី២នៃយុទ្ធនាការ ពានរង្វាន់ UEFA Champions League
រដូវកាលឆ្នាំ២០១៣-២០១៤ Chelsea មិនបានលើកលែង ឲ្យក្រុមភ្ញៀវ Schalke 04 របស់
អាល្លឹម៉ង់ឡើយ ដោយបានបំបាក់ ៣-០ ដូចទៅ នឹងជើង ទី១ដែរនៅ Stamford Bridge ពី
ការធ្វើបានសម្រេចដោយ កីឡាករចំណូលថ្មី Samuel Eto’o ២គ្រាប់នៅ នាទី៣១ និង ៥៤
និងមិត្តរួមក្រុម Damba Ba នៅនាទី៨៣ដែលជាឱកាសបង្ហាញ វត្តមានលើកដំបូង និងរក
គ្រាប់ស៊ុត បញ្ចូលទី ផងដែរ ក្រោយពេលដែលកីឡាករ ខ្សែប្រយុទ្ធលេខ១ប្រចាំក្លឹប
Fernando Torres មិនបានចូលលេងដោយ សារតែ មានរបួសនោះ ។

យ៉ាងណាមិញក្រុមលេខ៣របស់អេស្ប៉ាញ Atletico Madrid ក៏បានបំបាក់ក្លឹបរបស់អូទ្រីស
Austria Wien មិនឲ្យតដៃ រួចដែរជាមួយនឹងលទ្ធផលបច្ចេកទេស ៤-០ ធ្វើបានសម្រេច
ដោយកីឡាករ Miranda គ្រាប់ទី១នៅនាទី១១ កីឡាករ Raul Gracia នៅនាទី២៥ និងចុង
ម៉ោងតង់ទី១ កីឡាករ Filipe Luis Kasmirski ថែមគ្រាប់ទី៣ មុនពេលខ្សែប្រយុទ្ធ ជើងខ្លាំង
ជនជាតិប្រេស៊ីល Diego Costa រកបានគ្រាប់ចុងក្រោយនៅនាទី៨២ បន្ទាប់ពីភ្លាត់ស្នៀត
ប៉េណាល់ទីមួយ គ្រាប់មិនចូលនៅនាទី៧៥មក ។

មួយវិញទៀតបន្ទាប់ពីទប់បាន ១-១ ក្នុងជើងទី១ក្នុងទឹកដីក្រុម AC Milan, Barcelona បាន
យកឈ្នះវិញក្នុងទឹកដី ខ្លួន ឯងនៅ Nou Camp ដោយលទ្ធផល ៣-១ ពីការធ្វើបានសម្រេច
ដោយកីឡាករខ្សែប្រយុទ្ធលំដាប់លេខ១ Lionel Messi ចំនួន២គ្រាប់នៅនាទី៣០(ប៉េណាល់
ទី) និងគ្រាប់ទីនៅនាទីទី៨៣ និងមិត្តរួមក្រុមខ្សែបម្រើ Sergio Busquets នៅនាទី៣៩ ហើយ
ខ្សែការពារ Gerard Pique ជួយស៊ុតឲ្យ AC Milan បានមួយគ្រាប់ដែរនៅនាទីទី៤៥ ដែលនាំ
ឲ្យ ចប់ការប្រកួតពេញម៉ោង Barcelona ៣ និង AC Milan ១ ៕

<object width="500" height="400" data="http://www.youtube.com/v/y4XQiv6XolI#t&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/y4XQiv6XolI#t&rel=1" /></object>

<object width="500" height="400" data="http://www.youtube.com/v/OT-8adSZzzE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/OT-8adSZzzE&rel=1" /></object>

<object width="500" height="400" data="http://www.youtube.com/v/8MOyn3pNrno&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/8MOyn3pNrno&rel=1" /></object>

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល