កោះកុង ៖ ព្រានព្រៃ ៣នាក់ ដើររកសត្វព្រៃ តែចៃដន្យមិនបានបាញ់សត្វព្រៃ បែរទៅបាញ់
ប្អូនឯងស្លាប់ទៅវិញស្មានតែជ្រូកព្រៃ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១០,១០
នាទីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៣ ដែលស្ថិតនៅ ឃុំជ្រោយប្រស ស្រុកកោះកុង ខេត្ដកោះកុង។

ហេតុការណ៍នេះ បានបង្កឡើងដោយសង្ស័យ មានឈ្មោះ លាង អូន ភេទប្រុស អាយុ ៥០ឆ្នាំ
មានទីលំនៅភូមិដី ទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។ ចំណែកជនរងគ្រោះ ដែលស្លាប់នោះ
មានឈ្មោះ ម៉ាន់ សាវី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។

ប្រភពពីលោក ស៊ុន ឃាម អធិការស្រុកកោះកុង បានប្រាប់ភ្នាក់ងារ ដើមអម្ពិល ឱ្យដឹង នៅថ្ងៃទី
៧ ខែតុលា នេះថា មុនពេលកើតហេតុ ក្រុមព្រានព្រៃនេះមានគ្នា ៣នាក់ បានចេញដំណើរទៅ
បាញ់សត្វ ដោយមានកាំភ្លើង កាប៉ីន ១ដើម បានចេញដំណើរដេកព្រៃ១យប់ ហើយដល់ព្រឹក
ឡើង បាននាំគ្នាដើរដាក់អន្ទាក់ ក្រែងជាប់ សត្វព្រៃ។ ពេលនោះឈ្មោះ លាង អូន ជាជនដៃ
ដល់ បានកាន់កាំភ្លើងដើរទៅមុន ហើយជនរងគ្រោះ ទៅតាម ក្រោយ ដោយជនរងគ្រោះ
បានឃើញគល់ឈើងាប់មួយក៏ទៅជីក ស្រាប់តែឈ្មោះ លាង អូន បានឮដូចសំឡេង ជ្រូក
ព្រៃ ហើយអង្គើរព្រៃ ក៏បាញ់១គ្រាប់ ហើយទៅមើលឃើញឈ្មោះ ម៉ាន់ សាវី ស្លាប់បាត់ទៅ
ហើយ។

លោក អធិការ ស៊ុន ឃាម បានបន្ដថា ក្រោយពីជនដៃដល់ បាញ់ជនរងគ្រោះស្លាប់ហើយ
ជនដៃដល់ក៏បានសែង ជនរងគ្រោះមកផ្ទះ ជាមួយឈ្មោះ លាង យុទ្ធ ដែលទៅជាមួយគ្នា។

លោកបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម ពីសាច់ញាតិជនរងគ្រោះភ្លាម លោក
ក៏ចាត់កម្លាំង ចុះទៅស្រាវជ្រាវដើម្បីរកការពិត តែមុនដំបូងជនដៃដល់មិនសារភាពទេ ដោយ
ចោទថា មានគេលួចបាញ់ ពីក្រោយខ្នង តែដោយនេះជាជំនាញរបស់លោក ធ្វើឱ្យជនដៃ
ដល់បានសារភាពចេញទាំងអស់ ថាខ្លួនបាញ់ ច្រឡំថាជ្រូកព្រៃ បានបាញ់១គ្រាប់ពីក្រោយ
ខ្នង ដែលមានចម្ងាយប្រហែល ១០ម៉ែត្រ ដល់ពេលទៅមើល ទើបដឹងថាត្រូវប្អូនឯងទៅវិញ
ធ្វើឱ្យខ្លួនឯងមានវិប្បដិសារីអស់មួយជីវិត។

លោកបានឱ្យដឹងទៀតថា ការចេញទៅបរបាញ់សត្វព្រៃ របស់ជនទាំង៣ នាក់ មានចម្ងាយ
៣០គីឡូម៉ែត្រ ពីភូមិ ហើយនៅពេលនេះ លោកបានកសាងសំណុំរឿង និងវត្ថុតាង បញ្ជូន
ទៅស្នងការខេត្ដ ដើម្បីចាត់ការបន្ដទៅតាម នីតិវិធីច្បាប់។

ជាចុងក្រោយ លោកសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ កុំដើរប្រមាញ់សត្វព្រៃឱ្យ
សោះ ពីព្រោះសត្វព្រៃ មានផលប្រយោជន៍ច្រើនណាស់ សម្រាប់ប្រទេសកម្ពុជាយើង ក្នុង
ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលចូលមកកម្សាន្តប្រទេសយើង ហើយ
កុំប្រើប្រាស់អាវុធនាំឱ្យខុសច្បាប់ ត្រូវតែយកឱ្យសមត្ថកិច្ចវិញល្អជាង៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល