ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរិះគន់យ៉ាងខ្លាំងទៅលើការសម្រេចរបស់ចៅក្រម ទាំង៣របស់អាម៉េរិក ដែលសម្រេចឲ្យ Floyd ឈ្នះ Pacquiao ក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ និងលុយរាប់រយ លានដុល្លារអាមេរិក កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៥ម្សិលមិញ។ សម្ដេចតេជោ ក៏បានស្នើឲ្យមានការ ពន្យល់ទៅលើការដាក់ពិន្ទុនេះផងដែរ។

ការថ្លែងរិះគន់របស់សម្ដេច បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥៥ ប្រវែងជិត២០០គីឡូ ម៉ែត្រ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០១៥នេះ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ទ ស្សនិកជនជាច្រើនបានមើលឃើញផ្ទាល់ភ្នែកថា កីឡាករ Pacquiao បានវាយផ្ទួនៗ ចំគោលដៅច្រើនទៅលើ Floyd ខណៈដែល Floyd បានត្រឹមតែរង និងរត់គេចរហូត តាំងពីទឹកទី១ ដល់ទឹកទី១២ ជាទឹកបញ្ចប់ ប៉ុន្តែទី បំផុតបែរជាចៅក្រមសម្រេចឲ្យ Floyd ឈ្នះ Pacquiao ទៅវិញ។

សូមជម្រាបថា ការប្រកួតរវាងកីឡាករលំដាប់ពិភពលោក Floyd និង Pacquiao បានធ្វើឡើងនៅសង្វៀន MGM Grand Gardena Arena ស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាម៉េរិក។ Pacman បានចាញ់ Floyd ដោយពិន្ទុ ១១៨-១១០, ១១៦-១១២ និង ១១៦-១១២។ Pacquiao វាយចេញ ៤២៩ដង ត្រូវតែ ៨១ដង Floyd វាយចេញ ៤៣៥ដង ត្រូវ១៤៨ដង។

ការប្រកួតនេះ Floyd ទទួលបានប្រាក់ជិត ១៨០លានដុល្លារ ខណៈ Pacquiao ទទួលបានជាង ១០០លាន ដុល្លារ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល