CamNews

នាយករដ្ឋមន្រ្តី សឹង្ហបុរី ISIS ជាមេរោគសាហាវ អាចរាតត្បាត ដល់ទឹកដី អាស៊ីភាគអាគ្នេយ៍

ព័ត៌មានអន្តរជាតិ ៖ ថ្លែងទៅកាន់ ប្រធានការពារជាតិ មកពី២០ប្រទេសជាងនៅឯវិទ្យាស្ថានអន្តរជាតិ ជំនាញសន្តិសុខសកល International Institute for Security Studies (IISS) កិច្ចពិភាក្សា ក្រោមប្រ ធានបទ Shangri-La Dialogue នាយករដ្ឋមន្រ្តី ប្រទេស សឹង្ហបុរី លោក Lee Hsien Loong បានលើក ឡើងអោយដឹងថា បច្ចុប្បន្នភាព ពិភពលោក កំពុងតែមានបញ្ហាប្រឈមខ្លាំង ជាមួយនឹងក្រុមឧទ្ទាម អ៊ីស្លាម កើតចេញពីនិន្នាការ សាសនា មានការនិយមជ្រុល ។ ជាការពិតបណ្តាប្រទេសនៅអាស៊ីភាគ អាគ្នេយ៍ គឺជាមជ្ឈមណ្ឌលជ្រើសរើសដ៏សំខាន់ អោយចូលរួមជាមួយនឹង​ក្រុមឧទ្ទាម តួយ៉ាង ប្រជាជន ឥណ្ឌូនេស៊ីច្រើនជាង ៥០០ នាក់​ និង រាប់សិបនាក់ នៃប្រជាជន ម៉ាឡេស៊ី ផ្សេងទៀត បានចូលរួមជា មួយនឹងក្រុមភារវករ រួចទៅហើយ ។

ជាក់ស្តែង ការគម្រាមគំហែង គ្រប់រូបភាព កាន់តែខិតជិត ដល់ដីកំណើត របស់យើងរាល់គ្នា នាយក រដ្ឋមន្រ្តីរូបនេះ បន្តអោយដឹងថា សូម្បីតែនៅទឹកដី សឹង្ហបុរី ដែល​​  ជា ​ប្រជាជាតិ ធ្លាប់តែមានសន្តិភាព និង សមាហរណកម្មល្អទៅលើ សាសនា អ៊ីស្លាម ក៏ដោយចុះ ក៏នៅតែមានក្រុមមនុស្សមួយចំនួនមាន ការនិយមជ្រុល សម្រេចហោះហើរ តាមអាកាស ទៅចូលដៃជាមួយនឹង ISIS ស្រប ពេលដែល ជនដៃ ដល់មួយចំនួនផ្សេងទៀត ត្រូវបានចាប់ឃាត់ខ្លួនបានមុនពេលដែលពួកគេ បម្រុង  នឹងចាកចេញទៅ ចូលដៃ ជាមួយ ISIS តួយ៉ាង នៅពេលថ្មីៗ អាជ្ញាធរ សឹង្ហបុរី បានធ្វើការចាប់ឃាត់ខ្លួន យុវវ័យ សឹង្ហបុរី ២ នាក់ ម្នាក់មានវ័យ ១៧ ឆ្នាំ និងម្នាក់ទៀតមានវ័យ​១៩ ឆ្នាំ ទាំងពីរនាក់ មានផ្នត់គំនិតមូលវិវដ្តនិយម ខណៈម្នាក់ក្នុងចំណោម ពួកគេ មានគោលគំនិត ធ្វើដំណើរ ទៅចូលដៃ ជាមួយ នឹង ISIS ហើយបើ គំ​និតចម្បងមួយនេះ មិនជោគជ័យ គេនឹងធ្វើការវាយប្រហារ នៅក្នុងស្រុក ដូច ជា  ធ្វើអត្តឃាតទៅលើ ប្រមុខរដ្ឋ សឹង្ហបុរី ក៏ដូចជា វាយប្រហារទៅ លើ សម្បទា អាគាររដ្ឋា  ភិ បាលជាដើម​ ជាក់ស្តែងណាស់ ការគម្រាម  គំហែង កាន់ តែមានការវិវត្តន៍ មិន ចំពោះ តែ   មូលដ្ឋានដើម នៅទីតាំងប្រយុទ្ធ នៃតំបន់ មជ្ឈឹមបូពា៌នោះទេ តែការគម្រាមគំហែង កាន់តែរាតត្បាត ដល់ ទឹកដី   អាស៊ី ជាពិសេស ទឹកដីតំបន់ អាស៊ីភាគអាគ្នេយ៍ ដែល   ក្រុម ឧទ្ទាម អាចនឹងពង្រឹកឥទ្ធិពល របស់ខ្លួន តាមរយៈបណ្តាញសមាជិក របស់ខ្លួន អាចនឹងមានការបង្កើតមូលដ្ឋាន ក៏ថាបាន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖​ CNA