តើស្រ្តីគ្រប់រូបមានបញ្ហាប្រឈមនឹងស្បែកក្លៀកខ្មៅមែនដែរឬទេ? តើអ្នកខ្មាស់អែននៅពេលដែល
ពាក់អាវវាលក្លៀកមែនដែរឬទេ? សូមកុំបារម្ភតទៅទៀត ខាងក្រោមនេះ គឺជាវិធីសាស្រ្ត ពីរយ៉ាង
ដើម្បីធ្វើឱ្យក្លៀក សម៉្ឋដ ភ្លឺរលោង តាមបែបធម្មជាតិ ដ៏មានប្រសិទ្ធិភាពបំផុត សំរាប់មិត្តស្រ្តី។

១/ យកក្រូចឆ្មារ ពុះជាពីរចំណិត រួចយកមកដុសខាត នៅលើស្បែកក្លៀក ត្រង់កន្លែងណា ដែល
ខ្មៅបន្ទាប់មក ទឹកក្រូចឆ្មារនោះ នឹងជួយផ្លាស់ប្តូរកោសិកាស្បែកងាប់ នឹងជំនួសមកវិញនូវ ស្បែក
ក្លៀកដ៏សស្អាតភ្លឺរលោង។ មួយវិញទៀត អ្នកអាចប្រើក្រែមលាបស្បែក ឡេក៏អាចជួយ ឱ្យស្បែក
ក្លៀក របស់អ្នកសម៉្ឋដផងដែរ។ វិធីមួយទៀត អាចយករមៀតម៉ដ្ឋបន្តិច ទឹកដោះគោជូរ ឬ ទឹកឃ្មុំ
លាយជាមួយនឹង ទឹកក្រូចឆ្មារ ឱ្យសព្វ រួចយកមក លាបនៅលើក្លៀក ទុករយៈពេល ១០នាទី
ហើយលាងសំអាតទឹកចេញ។

២/ យកអម្ពិលទុំ ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ រួចលាបលើស្បែក
ក្លៀក ទុករយៈពេល ៥នាទី ឬ ប្រើអម្ពិលទុំ លាយជាមួយទឹកដោះគោឆៅ លាបលើ ទុករយៈ
ពេល ៥ ទៅ ១០នាទី រួចលាងស្អាតទឹកចេញ។ ធ្វើបែបនេះ ឱ្យបាន ២ដង ក្នុង១សប្តាហ៍ នឹង
ឱ្យក្លៀករបស់អ្នក ប្រែក្លាយជា សម៉ដ្ឋ ភ្លឺរលោង។

៣/ ប្រើក្រូចឆ្មារ យកមកដុស នៅលើស្បែកក្លៀកឱ្យសព្វ ទុករយៈពេល ៣នាទី រួចលាងសំអាត
ទឹកចេញ ធ្វើឱ្យបានជាប្រចាំ ២ ទៅ៣ ដង ក្នុងសប្តាហ៍ អ្នកនឹងទទួលបាននូវក្លៀកសស្អាត ជា
មិនខាន។

ចំណំា៖ វីធីបីយ៉ាងខាងលើ អ្នកអាច ប្រើតាមវិធីណាមួយ ក៏បានដែរ វាមានប្រសិទ្ធិដូចគ្នា៕

សូមទស្សនា វីដេអូ ខាងក្រោម

<object width="500" height="300" data="http://www.youtube.com/v/NZurr-I6_qs&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/NZurr-I6_qs&rel=1" /></object>

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedie