Mars 2020 នឹងបន្តបេសកកម្មរបស់ Curiosity ក្នុងការសិក្សាស្រាវជ្រាវនៅលើភពព្រះអង្គារ ដើម្បីត្រួសត្រាយផ្លូវឱ្យមនុស្សមករស់នៅលើភពក្រហមនេះនាពេលអនាគត។

បច្ចុប្បន្ន រ៉ូបូត Curiosity នៅលើភពព្រះអង្គារ កំពុងតែបំពេញបេសកកម្មរបស់ខ្លួនយ៉ាងរលូន។
រ៉ូបូតនេះ បាននាំមកនូវរបកគំហើញសំខាន់ៗជាច្រើន ដូចជាការរកឃើញធាតុផ្សេងៗរបស់ភព
អង្គារ ដែលអាចទាក់ទឹននឹងសភាវមានជីវិត។

រចនារូបរាងរបស់ Mars 2020

ក្នុងឆ្នាំ ២០១៥ មនុស្សជាតិបានរកឃើញថា ភពព្រះអង្គារ មានទឹកក្នុងសភាពរាវ ពោលគឺលទ្ធ
ភាពនៃការមានជីវិតរស់នៅគឺខ្ពស់។ ក៏ប៉ុន្តែ រ៉ូបូត Curiosity មិនត្រូវបានគេអនុញ្ញាតឱ្យទៅកាន់
តំបន់ដែលមានទឹកនោះទេ ព្រោះខ្លាចរ៉ូបូតអាចនឹងធ្វើឱ្យប៉ះពាល់ និងបំផ្លាញប្រភពទឹក។

ដូច្នេះហើយ NASA ក៏បានសម្រេចបង្កើតរ៉ូបូតថ្មីមួយទៀតសម្រាប់បំពេញបេសកកម្មនៅភព
អង្គារ។ រ៉ូបូតថ្មីដែលនឹងមានឈ្មោះថា Mars Rover 2020 នេះ នឹងត្រូវចុះចតលើភពក្រហម នៅ
ក្នុងខែកុម្ភៈ ឆ្នាំ ២០២១។ ភារកិច្ចរបស់ Mars Rover 2020 គឺការត្រួតពិនិត្យ ប្រមូលធាតុនានា
នៅក្នុងដី ដើម្បីរុករកអតិសុខុមកាលនៅលើភពអង្គារ។ ទន្ទឹមនឹងនេះ វាក៏នឹងត្រួសត្រាយផ្លូវដើម្បី
ឱ្យមនុស្សអាចមករស់នៅលើភពនេះ ក្នុងអំឡុង ១០ទៅ ២០ឆ្នាំខាងមុខ។

Geoffrey Yoder អនុប្រធានគ្រប់គ្រងយុទ្ធនាការវិទ្យាសាស្ដ្ររបស់ NASA នៅ Washington ឱ្យ
ដឹងថា “Mars 2020 គឺជាជំហានដំបូងក្នុងបេសកកម្មប្រមូលវត្ថុធាតុនៅលើភពអង្គារ ហើយនាំវត្ថុ
ធាតុទាំងនោះមកកាន់ផែនដី”។

Yoder បន្តថា “Mars 2020 នឹងរកឱ្យឃើញថា តើមានសភាវមានជីវិតនៅលើភពអង្គារដែរ ឬយ៉ាង
ណា។ ទន្ទឹមនឹងនេះ Mars 2020 ក៏នឹងធ្វើឱ្យគោលបំណងនាំមនុស្សឡើងទៅរស់នៅលើភពអង្គារ
ក្លាយជាការពិតផងដែរ។”

រ៉ូបូត Mars 2020 នឹងបំពាក់ឧបករណ៍បច្ចេកវិទ្យាទំនើបបំផុត ដើម្បីសិក្សាឱ្យបានលំអិតបំផុត
ដែលមិនធ្លាប់មានពីមុនមក។

រ៉ូបូតនេះ ក៏នឹងមានបំពាក់ឧបករណ៍ពីរប្រភេទដើម្បីប្រមូលធាតុដីរបស់ភពអង្គារ ហើយក្រោយ
មកនឹងបញ្ជូនធាតុដីទាំងនោះមកកាន់ផែនដីដើម្បីធ្វើការពិសោធ។ តាមរយៈការពិសោធ គេនឹង
បានដឹងច្បាស់ថា ភពអង្គារពិតជាមានជីវិតរស់នៅដែរ ឬអត់។

ក្រៅពីនេះ ប្រព័ន្ធកំណត់ទីតាំងរូបភាពថ្មី នឹងអនុញ្ញាតឱ្យគេកំណត់បានថា តំបន់ណាមួយដែល
សមស្របក្នុងការចុះចត។

ជាងនេះ Mars 2020 ក៏នឹងបំពាក់មីក្រូហ្វូនមួយ ជួយឱ្យអ្នកវិទ្យាសាស្ដ្រ អាចស្ដាប់លឺនូវអ្វីដែល
កំពុងកើតឡើងនៅលើភពអង្គារ។ Matt Wallace អនុប្រធាននៃគម្រោង Mars 2020 ឱ្យដឹងថា “នេះនឹងជាឱកាសដ៏ល្អដើម្បីស្ដាប់សម្លេងពីភពអង្គារ ហើយវានឹងនាំមកនូវព័ត៌មានសំខាន់ៗផង
ដែរ”។

Curiosity គឺជារ៉ូបូតទំនើបបំផុតនាបច្ចុប្បន្ន

លេចធ្លោជាងគេគឺ Meda ដែលជាប្រព័ន្ធសេនសឺរមួយសម្រាប់វាយតម្លៃទៅលើសីតុណ្ហភាព
ល្បឿនខ្យល់ សម្ពាធ សំណើម។ល។ ក្នុងបរិយាកាសនៃភពព្រះអង្គារ។

ដោយសារបំពាក់ឧបករណ៍លំដាប់ទំនើបបំផុត ដូច្នេះការចំណាយសម្រាប់ Mars 2020 គឺប្រមាណ
ជា ១,៥ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ ការចំណាយនេះ ជាក់ស្ដែងវាទាបជាង Curiosity ដល់ទៅ
១ពាន់លានដុល្លារអាមេរិក។ នេះគឺដោយសារការរចនារូបរាងថ្មីរបស់ Mars 2020។

ប្រែសម្រួល ៖ បុត្រា